ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចតេជោណែនាំឱ្យវិទ្យាស្ថាន KSI និង AVIរបស់កម្ពុជា ជំរុញទំនាក់ទំនងរកទីផ្សារនៅក្នុងតំបន់ជាពិសេសរវាងអាស៊ាន និងចិន
ថ្ងៃទី ៖ 09-04-2024, ដោយ​​ Dara007 , 79 Views
                     
ភ្នំពេញ: សម្ដេចតេជោណែនាំឱ្យវិទ្យាស្ថាន KSI និង AVIរបស់កម្ពុជាធ្វើការសិក្សារួមគ្នា ជំរុញទំនាក់ទំនងរកទីផ្សារនៅក្នុងតំបន់ជាពិសេសរវាងអាស៊ាន និងចិន ដើម្បីធានាដល់និរន្ដរភាពនៃការផ្គត់ផ្គង់ទំនិញនាំចេញនាំចូលទៅវិញទៅមក ជាពិសេសខិតខំធ្វើសមាហរដ្ឋកម្មលើវិស័យពាណិជ្ជកម្ម ការវិនិយោគផ្សេងៗជាមួយគ្នាបន្ថែមទៀត។

ក្នុងឱកាសដែលអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី មីឆែល យ៉េវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃកម្ពុជា បានផ្ដល់អនុសាសន៍សូមឲ្យ វិទ្យាស្ថាន KSI និង AVI របស់កម្ពុជាធ្វើការសិក្សារួមគ្នា ជំរុញទំនាក់ទំនងរកទីផ្សារនៅក្នុងតំបន់ជាពិសេសរវាងអាស៊ាន និងចិន។  
សម្ដេចតេជោក៏បានផ្ដល់យោបល់បន្ថែមថា សូមឱ្យមានការគិតគូរ ធ្វើការជាមួយដៃគូរនានានៅក្នុងកម្ពុជា ហើយផ្ដោតទៅលើពាណិជ្ជកម្មតម្រង់ទិសទៅលើ ពាណិជ្ជកម្មអាស៊ាន និងចិន ដោយសម្ដេច ចាត់ទុកថាប្រទេសចិនគឺជាទីផ្សារធំមួយសម្រាប់អាស៊ានសម្រាប់កម្ពុជា ហើយប្រទេសចិនមានប្រជាជនច្រើន ហើយបើយើងប្រៀបធៀបប្រជាជនចិនគឺច្រើនជាងអាមេរិកនិងអឺរ៉ុបបូកចូលគ្នាទៀត ហើយសេចក្ដីត្រូវការរបស់ចិនគឺធំធេងណាស់ ដូច្នេះយើងត្រូវមើលទីផ្សារជិតប្រសើរជាងស្វែងរកទីផ្សារឆ្ងាយ ដោយសម្ដេច បានធ្វើការប្រៀបធៀបក្នុង សម័យ covid ដែលពីមុននោះយើងគិតគូរតែទីផ្សារឆ្ងាយៗ ផ្ទុយទៅវិញនៅពេលការរារាំងដោយជំងឺកូវីដ ពាណិជ្ជកម្មរបស់កម្ពុជា និងបណ្ដាប្រទេសអាស៊ានជាអាទិ៍ជាមួយ វៀតណាម ជាមួយថៃ ជាមួយម៉ាឡេស៊ី និងជាមួយចិន មានការកើនឡើងទ្វេរដង ឬ អាចលើសទ្វេរដងទៅទៀត។

ដូច្នេះ សម្ដេចតេជោបានផ្ដល់យោបល់ឲ្យយកចិត្តទុកដាក់ទៅលើទីផ្សារនៅក្នុងតំបន់ ត្រូវយកទុកដាក់លើអ្វីដែលយើងមានហើយដូចជាកិច្ចព្រមព្រៀង RCEP, China-ASEAN Free Trade និងសមាជិកអាស៊ាននីមួយៗ ជាមួយបណ្ដាប្រទេសផ្សេងទៀត។ សម្ដេចតេជោ បានរំលេចផងដែរថា នៅក្នុងបណ្ដាប្រទេសអាស៊ានយើងនេះ យើងមិនព្រួយបារម្ភពីការខ្វះស្បៀងនោះទេ ដោយសារបណ្ដាសមាជិកអាស៊ានមួយចំនួនជាប្រទេសផលិតស្រូវ ស្បៀង ហើយប្រទេសមួយចំនួនទៀតគឺជាប្រទេសដែលនាំចូលនូវស្បៀងអាហារ ដូច្នេះយើងអាចបំពេញឲ្យគ្នាទៅវិញទៅមក ហើយត្រូវធ្វើខិតខំធ្វើសមាហរដ្ឋកម្មលើវិស័យពាណិជ្ជកម្ម ការវិនិយោគផ្សេងៗជាមួយគ្នា។

ជាការឆ្លើយតប លោក Tan Sri Michael Yeoh បានថ្លែងអំណរគុណចំពោះសម្តេចតេជោ  ចំពោះ ផ្ដល់ជាអនុសាសន៍លើការទំនាក់ទំនងរវាង អាស៊ាន និងចិន និងបានកោតសរសើរនូវរចនាបទ និងការសំបូរណ៍បែបនៃវប្បធម៌ អរិយធម៌ បេតិកភណ្ឌរបស់កម្ពុជា ដោយថែរក្សាបានយ៉ាងល្អ។

លោក Tan Sri Michael Yeoh បានជម្រាបជូនសម្ដេចតេជោ ថាលោកគ្រោងនឹងនាំមកនូវសហគ្រិន អ្នកវិនិយោគជាច្រើន ដែលផ្ដោតទៅលើ វិស័យហិរញ្ញវត្ថុ វិស័យកសិកម្ម វិស័យថាមពលដែលកកើតពីជីវម៉ាស លោកក៏បានជម្រាបជូនសម្ដេច ថា ពី លោកបានគោរពស្នើសុំសម្ដេចធិបតី ដើម្បីបានរៀបចំនូវវេទិកា ២ សំខាន់ ដែលគ្រោងរៀបចំនៅខែវិច្ឆិកា ឆ្នាំ 2024 នេះ ដែលចង់ឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ ៖ ទី១) កិច្ចប្រជុំកំពូលសកលស្ដីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន ២០២៤ ( Global Chinese Economic and Technology Summit 2024 ) ទី២) កិច្ចប្រជុំកំពូលស្ដីពីសហគ្រិនភាព និង សេដ្ឋកិច្ចអាស៊ី (ASIA Economic Entrepreneurship Summit)  ដែលនឹងនាំអ្នកវិនិយោគិនពីបណ្ដាប្រទេសទូទាំងពិភពលោក  វិនិយោគិនពី អាមេរិក អ៉ឺរ៉ុប ចិន មកកាន់តំបន់អាស៊ាន ពិសេសកម្ពុជា ដើម្បីស្វែងរកឱកាសដើម្បីវិនិយោគ ដោយលោកសង្ឃឹមថាវេទិកាទាំងពីរនេះនឹងទាក់ទាញវិនិយោគិននៅក្នុងតំបន់ និងជុំវិញពិភពលោក ហើយលោកបានជម្រាបថា សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានឯកភាពនៃការស្នើសុំអញ្ជើញសម្ដេចធិបតី ជាអធិបតីថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាទាំងពីរនេះរួចហើយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com