ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចធិបតី បញ្ជាឱ្យក្រសួងផែនការពង្រឹងសាលាជាតិផែនការ និងស្ថិតិ ដើម្បីប្រែក្លាយជាគ្រឹះស្ថានសាធារណរដ្ឋបាល
ថ្ងៃទី ៖ 09-04-2024, ដោយ​​ Dara007 , 77 Views
                     
ភ្នំពេញៈ សម្ដេចធិបតី បានបញ្ជាឱ្យក្រសួងផែនការពង្រឹងសាលាជាតិផែនការ និងស្ថិតិ ដើម្បីប្រែក្លាយជាគ្រឹះស្ថានសាធារណរដ្ឋបាល ដើម្បីជាមូលដ្ឋានគ្រឹះអប់រំ និងបណ្ដុះបណ្ដាល។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបិទ “ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ ” នាព្រឹកថ្ងៃអង្គារ ទី៩ មេសា ២០២៤សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ក្រសួងផែនការពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធ ដើម្បីប្រែក្លាយសាលាជាតិផែនការនិងស្ថិតិ ទៅជាគ្រឹះស្ថានសាធារណរដ្ឋបាល ដើម្បីពង្រឹងនិងពង្រីកវិសាលភាពតួនាទី និងភារកិច្ចឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាពក្នុងបណ្ដុះបណ្ដាលវគ្គវិក្រឹតការ និងសុក្រឹតការដល់មន្ត្រីរាជការ និងមន្ត្រីបន្តវេនជាអ្នកគ្រប់គ្រង និងជាអ្នកដឹកនាំ។

សម្ដេចធិបតីបានបន្តថា ដើម្បីទ្រទ្រង់ការងារអប់រំបណ្ដុះបណ្ដាលប្រកបដោយគុណភាព និងសមត្ថភាព សាលាជាតិផែនការនិងស្ថិតិត្រូវលើកកម្ពស់សមត្ថភាពរបស់ខ្លួន ទាំងសមត្ថភាពគ្រូ និងសមត្ថភាពស្ថាប័ន ដើម្បីជាមូលដ្ឋានគ្រឹះអប់រំ និងបណ្ដុះបណ្ដាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សាលាជាតិផែនការនិងស្ថិតិ គឺជាមជ្ឈមណ្ឌលបណ្ដុះបណ្តាលធនធានមនុស្សមួយដ៏មានសារសំខាន់លើវិស័យផែនការ, ស្ថិតិ និងប្រជាសាស្ត្រ ដែលស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com