ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី ព្រួយបារម្ភការខ្វះកម្លាំងធនធានមនុស្សវ័យក្មេងយ៉ាងច្រើន នៅឆ្នាំ២០៥០
ថ្ងៃទី ៖ 09-04-2024, ដោយ​​ Dara007 , 70 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រួយបារម្ភការខ្វះកម្លាំងធនធានមនុស្សវ័យក្មេងយ៉ាងច្រើន នៅឆ្នាំ២០៥០ បន្ទាប់ពីមានការថយចុះពីគម្លាតមានអាយុចាស់លើសកម្លាំងមានការកើនឡើង។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបិទ “ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ ” នាព្រឹកថ្ងៃអង្គារ ទី៩ មេសា ២០២៤សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការថយចុះនៃភាគរយមនុស្សក្មេង និងមនុស្សចាស់ គឺជាបញ្ហាចោទផងដែរ បន្ទាប់ពីយើងបាននាំចេញកម្លាំងពលកម្មទៅក្រៅប្រទេសច្រើន ហើយប្រទេសជាច្រើនបានកំពុងខ្វះកម្លាំងពលកម្មវ័យក្មេងហើយនៅក្នុងតំបន់អាស៊ី ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បើទោះបីជាការព្យាករណ៍ផ្អែកលើទ័ន្នន័យជំរឿននេះ គិតថា កម្ពុជាមិនទាន់ជាមានបញ្ហាចោទនៅឆ្នាំ២០៥០ខាងមុខ ប៉ុន្ដែយើងបានឃើញសញ្ញាការថយចុះគម្លាតអ្នកមានអាយុចាស់លើសកម្លាំងចាប់ផ្ដើមកើនឡើង ហើយបើកំណើននៃអត្រាវាកាន់តែថយបន្ដទៀត កម្ពុជានឹងមានបញ្ហាប្រឈម។ ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែតបានលើកទឹកឱ្យប្រជាពលរដ្ឋ និងគូរស្វាមីភរិយាថ្មី ដែលមានលទ្ធភាពខាងសេដ្ឋកិច្ច គួរមានកូនច្រើនលើសពីកម្រិត ជំនួស (២,១) ដើម្បីចៀសវាងនូវហានិភ័យនៃការកង្វះកម្លាំង នាពេលអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការមានកូននាពេលច្ចុប្បន្ននេះ គឺមានភាពងាយស្រួលជាងនៅឆ្នាំ២០៥០ខាងមុខនេះ ដោយសារតម្លៃ និងការធានានៃការចិញ្ចឹមកូន គឺខុសពីពេលបច្ចុប្បន្ន និងរួមទាំងផ្នត់គំនិតរបស់ប្រជាជនផងដែរ។ សម្ដេចធិបតីថ្លែងថា នៅឆ្នាំ ២០៥០ ក្រសួងផែនការត្រូវតែជំរុញការអភិវឌ្ឍសមត្ថភាពជំនាញដល់យុវជនឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីឆ្លើយតបទៅនឹងផែនការជំរុញអភិវឌ្ឍន៍ជាតិ សម្រាប់បញ្ចៀសបញ្ហាកង្វះកម្លាំងពលកម្ម និងប្រជាជនវ័យចាស់ដែលច្រើនជាងប្រជាជនវ័យ ក្មេងនៅកម្ពុជាក្រោយឆ្នាំ ២០៥០៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com