ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី  ​អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើក​ទិសដៅ​ការ​ងារ​ឆ្នាំ២០២៤ របស់ក្រសួងផែនការ
ថ្ងៃទី ៖ 09-04-2024, ដោយ​​ Dara007 , 81 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ​នៅព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើក​ទិសដៅ​ការ​ងារ​ឆ្នាំ២០២៤ របស់ក្រសួងផែនការ។

ក្រសួងផែនការ គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល លើបេសកកម្មដឹកនាំ សម្របសម្រួល និង​គ្រប់គ្រងការងារវិស័យផែនការ ស្ថិតិ និងប្រជាជន និងអភិវឌ្ឍន៍ ដើម្បីការអភិវឌ្ឍ​សង្គម​សេដ្ឋ​កិច្ច នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្រសួងផែនការមានភារកិច្ចដឹកនាំ រៀបចំ និងកំណត់​ចក្ខុ​វិស័យគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងកម្មវិធីអាទិភាព​សម្រាប់​អភិ​វឌ្ឍទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃ​ការអនុវត្ត, ការ​ងារផលិត ចងក្រង និងគ្រប់គ្រងទិន្នន័យនិងស្ថិតិជាតិ តាមរយៈការធ្វើជំរឿន និងអង្កេត ព្រម​ទាំង​ផ្ដល់ការគាំទ្របច្ចេកទេសទាក់ទងការធ្វើអង្កេតតាមវិស័យ, និងសិក្សាស្រាវជ្រាវអំពី​ស្ថាន​ភាព​សង្គម-សេដ្ឋកិច្ច សង្គម-ប្រជាសាស្ត្រ សង្គម-វប្បធម៌ និងសង្គម-បរិស្ថាន។ល។

ក្រសួងផែនការ បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ​២០២៤ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួង​ផែនការ។

ក្នុងសន្និបាតនេះ បានពិនិត្យឡើងវិញលើលទ្ធផលការងារដែលសម្រេចបាននៅ​ក្នុងឆ្នាំ២០២៣ ហើយក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ដែលត្រូវកែលំអក្នុងឆ្នាំ​២០២៤​ផងដែរ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៣កន្លងទៅ ក្រសួងសម្រេចបានការងារ​ជាច្រើន ក្រោមការដឹកនាំរបស់លោក ឆាយ ថន និងមន្ត្រីគ្រប់លំដាប់ថ្នាក់របស់ក្រសួង។ រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធ​សាស្ត្រ​​បញ្ចកោណដំណាក់កាលទី១ ដោយមានបាវចនា កំណើន ការងារ សមធម៌ ប្រសិទ្ធ​ភាព និងចីរភាព ដោយផ្តោតលើអាទិភាពគន្លឹះ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា​ឌីជី​ថល។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងផែនការ បាននិង​កំពុងបន្តកិច្ចខិតខំអនុវត្ត ភារកិច្ចរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន និងសម្រេចបាននូវសមិទ្ធផល​ការងារធំធេងជាច្រើន គួរជាទីមោទន។

គោលបំណងនៃសន្និបាតក្នុងរយៈពេល ២ថ្ងៃនេះ គឺ​ដើម្បីពិនិត្យទៅលើសមិទ្ធផលការងារឆ្នាំ២០២៣ បញ្ហា ប្រឈម និងការលើកទិសដៅការងារ​ឆ្នាំ២០២៤ របស់ក្រសួងផែនការ សំដៅពង្រឹងសមត្ថភាព និងបង្កើន ប្រសិទ្ធភាពការងារ របស់​ស្ថាប័ននិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com