ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សង្រ្កាន្តខេត្តឧត្តរមានជ័យឆ្នាំ២០២៤ នឹងមានទេសចរមកកម្សាន្តច្រើនកុះករ
ថ្ងៃទី ៖ 08-04-2024, ដោយ​​ Dara007 , 70 Views
                     
ឧត្តរមានជ័យៈ. សង្រ្កាន្តខេត្តឧត្តរមានជ័យឆ្នាំ២០២៤ នឹងមានទេសចរមកកម្សាន្តច្រើនកុះករ ខណៈនេះ ប្រព្រឹត្តិទៅក្នុងលក្ខណៈទ្រង់ទ្រាយធំជាងរាល់ឆ្នាំ ដោយរៀបចំព្រឹត្តិការណ៍សង្រ្កាន្តឧត្តរមានជ័យ រយៈពេល៤ថ្ងៃ ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤នេះ សម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរមកលេងកម្សាន្តឱ្យបានកាន់តែ ច្រើន។

លោកស្រី ធិននី មុនីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តឧត្តរមានជ័យ ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់១៦ ខែមេសា ឆ្នាំ២០២៤។

លោកស្រីថា អនុវត្តតាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត រដ្ឋបាលខេត្តបានបង្កើតឱ្យមានគណៈកម្មាការមួយ ទទួលខុសត្រូវលើការងាររៀបចំព្រឹត្តិការណ៍សង្រ្កាន្តនៅក្នុងខេត្ត ឱ្យមានលក្ខណៈទ្រង់ទ្រាយធំជាងរាល់ៗឆ្នាំ ដើម្បីទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យចូលមកកម្សាន្តសប្បាយកាន់តែច្រើន។ លោកស្រីបន្តថា រដ្ឋបាលខេត្តគ្រោងរៀបចំឱ្យមានកម្មវិធីបែបសាសនានានា ដូចជា៖ ពិធីពូនភ្នំខ្សាច់ ពិធីស្រង់ព្រះ ការលេងល្បែងប្រជាប្រិយខ្មែរ ពិព័រណ៍ម្ហូបអាហារខ្មែរ និងតំបន់ត្រជាក់ចិត្តជាដើម សម្រាប់ទេសចរកម្សាន្តសប្បាយ។

ក្នុងនោះមន្ទីរទេសចរណ៍មានក្តីរំពឹងថា នឹងមានភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករចូលមកទស្សនាកម្សាន្តនៅក្នុងមូលដ្ឋាននេះ។

សូមបញ្ជាក់ថា ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ នៅក្នុងខេត្ត មន្ទីរបានយកចិត្តទុកដាក់ជាសំខាន់ទៅលើការពង្រឹងគុណភាពសេវាកម្ម ជាពិសេសធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរមកលេងកម្សាន្តក្រៅពីដំណើរកម្សាន្តសប្បាយរីករាយ ពួកគាត់អាចទទួលទានម្ហូបអាហារឆ្ងាញ់ពិសារ ស្នាក់នៅទីកន្លែងស្អាត និងមានតម្លៃសមរម្យនោះ មន្ទីរបានធ្វើការជំរុញ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលទៅកាន់ម្ចាស់អាជីវកម្ម ឬសហគមន៍ ឱ្យចូលរួមធ្វើបដិសណ្ឋាកិច្ចចំពោះភ្ញៀវយ៉ាងល្អប្រសើរ។ ខណៈនៅក្នុងទូទាំងខេត្ត មានអាជីវកម្មសេវាកម្មទេសចរណ៍ ដែលកំពុងបើកដំណើរសរុបចំនួនជាង១៤០កន្លែង ក្នុងនោះមានអូតែលចំនួន៦កន្លែង ផ្ទះសំណាក់៤០កន្លែង និងភោជណីយ៍ដ្ឋានអាហារដ្ឋានជាច្រើនកន្លែងផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com