ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្ត្រី​ បញ្ចប់មុខតំណែង លោកផ្កាយ៣ យ៊ាំ ស៊ីងម៉ៅ ពីប្រធាននាយកដ្ឋាន កណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ ក្រោយតែងតាំងមិនដល់១ខែ
ថ្ងៃទី ៖ 05-04-2024, ដោយ​​ admin , 189 Views
                     
ភ្នំពេញ : សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ បានចេញអនុក្រឹត្យ កាលពីថ្ងៃទី៣ ខែមេសា បញ្ចប់មុខតំណែង ឧត្តមសេនីយ៍ឯក យ៊ាំ ស៊ីងម៉ៅ អត្តលេខ ៦៦៣១៥ ពីប្រធាននាយកដ្ឋាន កណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ ។ ប៉ុន្តែនៅក្នុងអនុក្រឹត្យ របស់រាជរដ្ឋាភិបាលមិនបានបញ្ជាក់ពីមូលហេតុ បញ្ចប់មុខតំណែង ឧត្តមសេនីយ៍ឯក យ៊ាំ ស៊ីងម៉ៅ ឡើយ ។

នាយយឧត្តមមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិកាលពីព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ តំណាង លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ព្រមទាំងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងណែនាំស្តីពីការងារបុគ្គលិក នៅទីស្តីការក្រសួងមហាផ្ទៃ។

យោងតាមអនុក្រីត្យរាជរដ្ឋាភិបាលលេខ១១៥ អនក្រ.តត ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ស្តីពីការតែងតាំងមុខតំណែនមន្រ្តីនគរបាលបានសម្រេចតែងតាំងលោកឧត្តមសេនីទោ យ៊ាំ ស៊ីងម៉ៅ ជាប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ។

ក្រៅពីការប្រកាសផ្ទេរភារកិច្ច តែតាំងមុខតំណែង ដល់នាយនគរបាលចំនួនបួនរូបខាងលើ នាយយឧត្តមសេនីយ៍ ស ថេត ក៏បានបំពាក់ឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ឯកជូនលោកឧត្តមសេនីទោ យ៊ាំ ស៊ីងម៉ៅ ផងដែរ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com