ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ស្ពានអាកាស « មរតកតេជោ » នឹងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន នៅថ្ងៃទី១ មេសា ខាងមុខនេះ
ថ្ងៃទី ៖ 29-03-2024, ដោយ​​ Dara007 , 99 Views
                     
ភ្នំពេញ : រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការអនុញ្ញាត្តិដ៏ខ្ពង់ខ្ពស់ ដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដាក់ឱ្យប្រើប្រាស់ស្ពានអាកាស « មរតកតេជោ » ជាបណ្តោះអាសន្ន សម្រាប់បងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ ពោលនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលមកដល់ ដើម្បីសម្រួលដល់លំហូរចរាចរណ៍ និងជួយកាត់បន្ថយការកកស្ទះ ។

ការដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននេះ គឺ ស្ពានជាន់ទី២ ដែលជាដំណាក់កាលទី១ ត្រូវបានបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ដោយតភ្ជាប់ពីមហាវិថីសម្តេចតេជោ ( ផ្លូវ៦០ម៉ែត្រ ) ភ្ជាប់ទៅកាន់មហាវិថី ព្រះមុន្នីវង្ស ។

ប្រជាពលរដ្ឋអ្នកដំណើរ បានសម្តែងក្តីរំភើបរីករាយ ចំពោះការបើកឱ្យប្រើប្រាស់បណ្តោះអាសន្នក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះស្ពាននេះ នឹងជួយសម្រួលច្រើនដល់លំហូរការអ្វើដំណើរទៅមករបស់ពួកគាត់បានលឿនរហ័ស មិនចំណាយពេល និងជួយកាត់បន្ថយការកកស្ទះបានច្រើនឡើងផងដែរ ព្រោះកន្លងទៅតំបន់អតីតច្រមុះជ្រូកក្បាលថ្នល់ តែងតែប្រឈមការកកស្ទះមករហូត ។ ពលរដ្ឋ ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ចំពោះការបន្តគិតគូរយកចិត្តទុកដាក់ក្នុងការកសាងសម្មទ្ធិផលថ្មីៗជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ ។

សូមបញ្ជាក់ថា ស្ពានអាកាស “មរតកតេជោ” ខាងលើនេះ មានកម្ពស់ពីរជាន់ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនីវង្ស និង មហាវិថីកងយោធពលខេមរភូមិន្ទ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ។

បច្ចុប្បន្នដំណាក់កាលទី១ នឹងត្រូវបញ្ចប់ក្នុងរយះពេល២ថ្ងៃទៀតប៉ុណ្ណោះ ដោយឡែកការសាងសង់ដំណាក់កាលទី២ ក៏នឹងត្រូវបញ្ចប់ការសាងសង់នៅមុនខែមេសា ឆ្នាំ២០២៥ខាងមុន ។

គួររំលឹកថា ស្ពានអាកាស “មរតកតេជោ” គឺបានដំណើរការបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ស្ពាននេះទទួលការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ( OCIC ) ដោយគ្រោងចំណាយថវិការសាងសង់ជាង ៣៦លានដុល្លារអាមេរិច ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com