ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
«វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា»
ថ្ងៃទី ៖ 28-03-2024, ដោយ​​ Dara007 , 66 Views
                     
ភ្នំពេញៈ «វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា» ដើម្បីចូលរួមលើកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដែលជាចលកជម្រុញកំណើនសេដ្ឋកិច្ចនិងសុខុមាលភាពសង្គម។

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ស្តីពី «ការអនុវត្ត និងទិសដៅទៅមុខនៃការអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា» រយៈពេលមួយថ្ងៃនៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមានប្រសាសន៍ថា៖ «សិក្ខាសាលាថ្ងៃនេះ ពិតជាមានសារៈសំខាន់ក្នុងការចូលរួមលើកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដែលជាចលកជម្រុញកំណើនសេដ្ឋកិច្ចនិងសុខុមាលភាពសង្គម។ មិនតែប៉ុណ្ណោះ កម្មវិធីថ្ងៃនេះគឺជាកាលានុវត្តនភាពមួយ ដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធរួមមាន និយ័តករ តំណាងថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍ ក៏ដូចជាអង្គការសង្គមស៊ីវិល បានចូលរួមផ្តល់ធាតុចូលសំខាន់ៗតាមរយៈវេទិការជជែកពិភាក្សា និងបទបង្ហាញនានាអំពីវឌ្ឍនៈភាព បញ្ហាប្រឈម ឱកាស ព្រមទាំងគំនិតផ្តួចផ្តើមនានា សំដៅធ្វើយ៉ាងណា ឱ្យការរៀបចំ និងការអនុវត្តកម្មវីធីពាក់ព័ន្ធនឹងការពង្រឹងចំណេះដឹងហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធភាព។»

នាពេលកន្លងមក សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានដាក់ចេញគំនិតផ្តួចផ្តើមជាច្រើនដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុក្នុងចំណោមសមាជិក អតិថិជន និង សាធារណៈជនឱ្យកាន់តែទូលាយ រួមមាន ការជម្រុញនឹងលើកទឹកចិត្តសមាជិករបស់សមាគមឲ្យរៀបចំមាតិការចំណេះដឹងហិរញ្ញវត្ថុ និងចូលរួមអនុវត្តយុទ្ធនាការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុប្រចាំសប្តាហ៍របស់សមាគម។

ការសហការជាមួយធនាគាជាតិនៃកម្ពុជាក្នុងការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅដំណាក់កាលទី៣ ជាមួយក្រសួងអប់រំ យុវជននិងកីឡា។ សិក្ខាសាលាស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ត្រូវបានធ្វើទ្បើងជាប្រចាំ នៅតាមបណ្តាលខេត្ត ស្រុក ក្រុង ទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់ការយ់ដឹងអំពីវិស័យមីក្រូហិរញ្ញវត្ថុ ចំណេះហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជនជូនដល់ប្រជាពលរដ្ឋ និងអាចជ្ញាធរនៅតំបន់មូលដ្ឋាន។

មិនត្រឹមតែប៉ុណ្ណោះសមាគមក៍បានចូលរួមជាមួយធនាគាជាតិនៃកម្ពុជា សមាគមធនាគា ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី រៀបចំនូវគម្រោងគម្រោងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ (Safe Finance in Community)។

គម្រោងនេះមានគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជនតាមរយៈការបណ្តុះបណ្តាលគ្រូបង្គោលក្នុងសហគម ក្នុងគោលដៅជំរុញឱ្យសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ ក្លាយជាសូចនាករមួយនៃភូមិឃុំមានសុវត្ថិភាព។ សមាគមក៏កំពង់រៀបចំផងដែរនូវការបំពាក់ចំណេះដឹងហិរញ្ញវត្ថុជូនអតិថិជនតាមរយៈភ្នាក់ងារឥណទានដែលជាបុគ្គលិករបស់សមាជិករបស់សមាគម។

ជាលទ្ធផលនៃកិច្ចពិភាក្សា ភាគីពាក់ព័ន្ធបានទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់ស្ថានប័ននានាលើកិច្ចការលើកកម្ពស់ចំណេះហិរញ្ញវត្ថុ និងបានជំរុញអោយមានការសម្របសម្រួលរៀបចំជាយុទ្ធសាស្ត្ររួមដើម្បីអោយកាន់តែមានប្រសិទ្ធភាព ទន្ទឹមនឹងនេះ ភាគីពាក់ព័ន្ធក៏មានការស្នើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួមកាន់តែសកម្មលើកិច្ចការចំណេះដឹងហិរញ្ញវត្ថុនេះផងដែរ។

បរិយាបន្នហិរញ្ញវត្ថុ ត្រូវបានគេទទួលស្គាល់ថាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ ការបង្រួមគម្លាតសង្គម ការបង្កើននវានុវត្តន៍នៅក្នុងសង្គម ដែលជាកាតាលីករដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ការលើកកំពស់បរិយាបន្នហិរញ្ញវត្ថុ គឺត្រូវចាប់ផ្តើមពីការបំពាក់ជូនប្រជាពលរដ្ឋនូវចំណេះដឹងហិរញ្ញវត្ថុ ដើម្បីប្រជាពលរដ្ឋអាចប្រើប្រាស់បាននូវសេវាហិរញ្ញវត្ថុដែលមានគុណភាព។ ចំណេះដឹងហិរញ្ញវត្ថុនេះទៀតសោត គឺជាបំណិនជីវិតមួយមិនអាចខ្វះបាននៅក្នុងជីវភាពប្រចាំថ្ងៃពាក់ព័ន្ធនឹងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ដូចជាការគ្រប់គ្រងចំណូលចំណាយ ការសន្សំ ការវិនិយោគ ឬការប្រើប្រាស់បំណុលឲ្យចំគោលដៅជៀសវាងនូវបំណុលអាក្រក់ជាដើម៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com