ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជា និងអ៊ីស្រាអែល ខិតខំផ្តល់ឱកាសថ្មីបន្ថែមដល់ពលរដ្ឋក្នុងការពង្រីកសមត្ថភាពជំនាញ
ថ្ងៃទី ៖ 27-03-2024, ដោយ​​ Dara007 , 59 Views
                     
ភ្នំពេញៈ កម្ពុជា និងអ៊ីស្រាអែល ខិតខំផ្តល់ឱកាសថ្មីបន្ថែមដល់ពលរដ្ឋក្នុងការពង្រីកសមត្ថភាពជំនាញ ដលម្បីជួយពូនជ្រុំបន្ថែមដល់កំណើនសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រទេសជាមិត្ត។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងលោក Eli Eliyahu Sneh អគ្គទីប្រឹក្សានៃស្ថានទូតអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា និងថៃ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ ដោយជំនួបនេះ បានផ្តោតលើការបន្តកិច្ចពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងកម្ពុជា និងអ៊ីស្រាអែល។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃកិច្ចពិភាក្សាដែលក្រុមការងារបច្ចេកទេសនៃភាគីទាំងពីរ បានសម្រេចកន្លងមកដើម្បីឈានដល់កិច្ចសហប្រតិបត្តិការមួយដែលនឹងផ្តល់ប្រយោជន៍ទៅកាន់ប្រជាជាតិទាំងពីរតាមរយៈការពង្រឹងសមត្ថភាពជំនាញបច្ចេកទេស ពង្រីកសមត្ថភាពបទពិសោធន៍ការងារនៅទីតាំងជាក់ស្តែង ក៏ដូចជាការបង្កើនកម្រិតជីវភាព។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីគោលជំហររបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះលើវិស័យការងារដែលមានក្រសួងជាសេនាធិការក្នុងការបន្តជំរុញកំណែទម្រង់មុតស្រួចដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាទទួលបានផលភាគកាន់តែច្រើនបន្ថែមទៀតប្រកបដោយតម្លាភាពដែលហូរចេញពីកិច្ចសហការនេះ។ ត្រង់ចំណុចនេះ លោក Eli Eliyahu Sneh អគ្គទីប្រឹក្សានៃស្ថានទូតអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា និងថៃ ក៏បានឯកភាពដែរថា មានតែការខិតខំប្រឹងប្រែងឱ្យកិច្ចសហការនេះជោគជ័យនិងរលូននោះទេ ទើបអាចឱ្យពលរដ្ឋទាំងសងខាងទទួលបានអត្ថប្រយោជន៍ជាអតិបរមាដែលនឹងជួយពូនជ្រុំបន្ថែមដល់កំណើនសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រទេសជាមិត្ត។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានជម្រាបសមភាគីអំពីបទពិសោធន៍របស់កម្ពុជាដែលធ្លាប់សហការជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង និងបណ្តាប្រទេសផ្សេងៗទៀតលើវិស័យការងារនេះ ហើយពលរដ្ឋកម្ពុជាក៏កំពុងបន្តទទួលបានផលផ្លែផ្កាទាំងលើសមត្ថភាពជំនាញ និងកម្រិតជីវភាព។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេសរវាងប្រទេសទាំងពីរ បន្តពិភាក្សាលើចំណុចគោលៗបន្ថែមដើម្បីធ្វើឱ្យពលរដ្ឋកម្ពុជា និងអ៊ីស្រាអែលអាចទទួលផលភាគជាអតិបរមាចេញកិច្ចសហការនេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com