ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អភិបាលខេត្តកំពង់ស្ពឺមិនគាំទ្រឱ្យមានល្បែងស៊ីសងក្នុងខេត្ត
ថ្ងៃទី ៖ 27-03-2024, ដោយ​​ Dara007 , 91 Views
                     
កំពង់ស្ពឺៈ ខេត្តកំពង់ស្ពឺ មិនមែនជាខេត្តបើកល្បែងស៊ីសងនោះទេ ខេត្តនេះជាខេត្តអ្នកប្រាជ្ញ ប្រជាពលរដ្ឋជាអ្នកខិតខំរកស៊ីទទួលទាន និងសិក្សារៀនសូត្រ និយាយរួមជាខេត្តដែលមានប្រជាពលរដ្ឋឧស្សាហ៍ព្យាយាម ធ្វើការងារមិនសង្វាតជាមួយល្បែងស៊ីសង ផ្សងសំណាងនោះទេ។នេះបើតាមការលើកឡើងរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺក្នុងកិច្ចពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង បានលើកឡើងថា លោកមិនចូលចិត្តជាមួយនឹងការបើកឱ្យមានស៊ីសងក្នុងមូលដ្ឋានរបស់លោកនោះទេ ហើយក៏មិនចង់ឱ្យពលរដ្ឋរបស់លោកនាំគ្នាលេងល្បែងនោះដែរ។លោកចង់ឃើញពលរដ្ឋរបស់ខ្លួនមានជីវភាពធូរធាស្របពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍន៍ក្រោមម្លប់នៃសុខសន្តិភាពដែលរកបានដោយបាតដៃស្ថាបនិកសន្តិភាពគឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយការប្រកបការងារគ្រាដែលរោងចក្រ សហគ្រាសកំពុងមានការរីកចម្រើននៅក្នុងខេត្តកក៏ដូចនៅទូទាំងប្រទេស។

លោក វ៉ី សំណាង បានគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺជាខេត្តដែលមានបណ្តុំរោងចក្រ សហគ្រាសច្រើន បន្ទាប់ពីរាជធានីភ្នំពេញនិងមានប្រជាពលរដ្ឋប្រមាណជិត២០ម៉ឺននាក់កំពុងប្រកបការងារនៅតាមបណ្តារោងចក្រ សហគ្រាសទាំងនេះ។ដូច្នេះ លោកចង់ឃើញពលរដ្ឋរបស់លោកផ្លាស់ប្តូរជីវភាព តាមរយៈការងារនៅតាមបណ្តារោងចក្រ សហគ្រាសខាងលើ ដោយមិនចង់ឃើញពួកគេងប់ងុលនិងល្បែងស៊ីសង ជាប់បំណុលរុំកោះ និងគ្មានសេចក្តីសុខក្នុងក្រុមគ្រួសារ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានសំណូមពរដល់រដ្ឋាភិបាលក៏ដូចក្រសួងពាក់ពន្ធ័ សុំមិនឱ្យមានល្បេងស៊ីសងគ្រប់ប្រភេទកើតមាននៅក្នុងខេត្តកំពង់ស្ពឺ ទោះជាល្បែងនោះមានច្បាប់ក៏ដោយ។ល្បែងស៊ីសងគឺនាំមកនូវភាពវិនាសហិនហោចនិងកើតមានហឹង្សាក្នុងគ្រួសារ កើតមានភាពអសន្តិសុខ ចោរកម្ម ឆក់លួចប្លន់ បាត់បង់អស់សន្តិសុខក្នុងមូលដ្ឋាន។

ជាមួយនោះដែរលោកក៏បានបញ្ជាក់បន្ថែមថា ដោយសារតែសេចក្តីសុខដុមរមនារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោកបានបញ្ចប់ទាំងស្រុងនូវការផ្សព្វផ្សាយស្រាបៀ ហើយលើកនេះក៏ពហិកាមិនគាំទ្រដល់ការបើកល្បែងស៊ីសងក្នុងខេត្តដែរ ទោះល្បែងនោះមានច្បាប់អនុញ្ញាតក៏ដោយចុះ ព្រោះលោកចង់ឃើញពលរដ្ឋរបស់ខ្លួនរស់នៅដោយស្នាមញញឹមនិងសុភមង្គល។

សូមបញ្ជាក់ផងដែរថា ខត្តកំពង់ស្ពឺកន្លងមក មានទីតាំងល្បែងស៊ីសងរហូតដល់ទៅ១៥៦កន្លែង តែក្រោមបទបញ្ជាដ៏តឹងរឹងរបស់អភិបាលខេត្ត ល្បែងទាំងនោះក៏បានបិទអស់ចំនួន១៥៣ទីតាំង លើកលែងតែ៣ទីតាំងប៉ុណ្ណោះដែលនៅបន្តបើកក្រោមហេតុផលអាជ្ញាប័ណ្ណ។បច្ចុប្បន្ន អភិបាលខេត្តបាននិងកំពុងសុំឱ្យក្រសួងពាក់ពន្ធ័ពិនិត្យនិងសម្រេចបញ្ឈប់ឬផ្ទេរទីតាំងទាំង៣នេះពីខេត្តកំពង់ស្ពឺផងដែរ។

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com