ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់គ្រូពេទ្យឯកទេសព្យាបាលទារិកាភ្លោះមានបញ្ហាជាប់អណ្តាត
ថ្ងៃទី ៖ 27-03-2024, ដោយ​​ Dara007 , 56 Views
                     
ភ្នំពេញៈ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់គ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ(TYDA) សហការជាមួយមន្ទីរពេទ្យគន្ធបុប្ផា នាំយកទារិកាភ្លោះឈ្មោះ យិ ទេពី និង យិន ទេវី  ដែលមានអាយុ ១ ខែ រស់នៅភូមិ​ស្វាយឬស្សី​ សង្កាត់បារាយណ៍​ ក្រុងដូនកែវ​ខេត្តតាកែវ មកព្យាបាលបញ្ហាជាប់អណ្តាត( Angkyloglossia) ធ្វើអោយពិបាកបៅ និងប៉ះពាល់ដល់លើការលូតលាស់ មកទទួលការវះកាត់ប្រកបដោយជោគជ័យ ។

បច្ចុប្បន្ន ទារិកាទាំងពីរនាក់ ត្រូវបានឪពុកម្តាយនាំត្រលប់ទៅផ្ទះវិញ ជាមួយក្តីត្រេកអរជាពន់ពេក  និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។

រាល់ចំណាយលើការព្យាបាលត្រូវបានជួយឧបត្ថម្ភគាំទ្រដោយមូនិធិរបស់មន្ទីរពេទ្យគន្ធបុប្ផា ជាមួយការយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចមហាបវរធិបតី  និងលោកជំទាវបណ្ឌិត ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com