ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជាត្រៀមខ្លួនទទួលស្វាគមន៍ទស្សនកិច្ចប្រធានរដ្ឋឡាវ
ថ្ងៃទី ៖ 26-03-2024, ដោយ​​ Dara007 , 62 Views
                     
ភ្នំពេញៈ កម្ពុជាត្រៀមខ្លួនទទួលស្វាគមន៍ទស្សនកិច្ច របស់លោក ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋឡាវ នៅកម្ពុជានាពេលឆាប់ៗខាងមុខ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជាអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅប្រទេសឡាវ នាសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា នៅឆ្នាំ២០២៤នេះ ឡាវជាប្រធានប្ដូរវេនអាស៊ាន ហើយត្រង់នេះ កម្ពុជាតាមរយៈសម្ដេចធិបតី បានប្រកាសស្វាគមន៍ ការគាំទ្រមិត្តឡាវក្នុងបេសកកម្មនេះ និងបានចូលរួមជាថវិកាដល់មិត្តឡាវ ប្រមាណ១លានដុល្លារ។

លោក បានឱ្យដឹងបន្ថែមថា ចំពោះកម្ពុជាវិញនៅឆ្នាំ២០២៤ នេះ ប្រធាននៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥នៃអនុសញ្ញាអូតាវ៉ា ហើយក្នុងន័យនេះសម្ដេចធិបតី បានលើកទឹកចិត្ត លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឱ្យពន្លឿនការចូលរួមរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជារដ្ឋភាគីនៃអនុសញ្ញាដ៏សំខាន់នេះ និងបានអញ្ជើញមិត្តឡាវចូលរួមកិច្ចប្រជុំកំពូលសៀមរាបអង្គរស្ដីពីពិភពលោកគ្មានមីន នៅខែវិច្ឆិកា ឆ្នាំ២០២៤នៅខេត្តសៀមរាប។

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com