ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ព្រំដែនកម្ពុជា និងឡាវ មានសញ្ញាល្អ
ថ្ងៃទី ៖ 26-03-2024, ដោយ​​ Dara007 , 59 Views
                     
ភ្នំពេញៈ ព្រំដែនកម្ពុជា និងឡាវ មានសញ្ញាល្អ បើទោះបីជាមិនទាន់បានបោះបង្គោលរួចរាល់ក្ដី។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជាអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅប្រទេសឡាវ នាសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានចាត់ទុកថា ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសឡាវ ក៏ដូចជារវាងកម្ពុជា ជាមួយប្រទេសជិតខាង ជាសញ្ញាល្អទោះបីជាប្រើប្រាស់ពេលវេលាយូរក៏ដោយ ហើយការដោះស្រាយបញ្ហាព្រំដែន គឺត្រូវការអ្នកជំនាញមុតស្រួច មិនត្រូវការអ្នកនយោបាយ ឬអ្នកជាតិនិយមទេ។

«រឿងរ៉ាវអ្វីខ្ញុំមិនដឹងទេ ប៉ុន្តែបើរឿងព្រំដែនស៊ីពេលយូរ ក្នុងដំណោះស្រាយព្រំដែន ជាមួយឡាវ ឬជាមួយបណ្តាប្រទេសផ្សេងជាសញ្ញាល្អសម្រាប់កម្ពុជា សម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ ការរក្សាទឹកដីកម្ពុជាឱ្យនៅគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ មិនមែនជារឿងលេងសើច ហើយមិនអាចក្លាយជារឿងលេងសើច ផ្ទុយទៅវិញវាជាទម្ងន់នៃការទទួលខុសត្រូវក្នុងប្រវត្តិសាស្ត្រ»។

នេះជាការបញ្ជាក់របស់ លោក ហ្សង់ ហ្វ្រង់ស័រ តាន់។ លោកបានបន្តថា ការណ៍នេះតម្រូវឱ្យភាគីកម្ពុជាត្រូវតែតស៊ូស្វិតស្វាញ ពេលអង្គុយចរចា ឬសម្រេចចិត្តម្តងៗ។ លោកបន្តថា នៅប្រទេសណាក៏ដូចជាប្រទេសណាដែរ ព្រំដែនបង្កប់ទៅដោយកត្តាច្រើនមានជាតិនិយម មាននយោបាយ មានសេដ្ឋកិច្ច មានវប្បធម៌ ជួនកាលមានលក្ខណៈភូមិសាស្ត្រនយោបាយទៅទៀត។

«នៅក្នុងទំនាក់ទំនងអន្តររដ្ឋ ក៏ដូចជានយោបាយផ្ទៃក្នុងប្រទេសណាមួយក៏ដោយ បញ្ហាព្រំដែន នៅក្នុងដំណោះស្រាយបញ្ហាជាក់ស្តែង ព្រំដែនត្រូវការតែអ្នកជំនាញទេ គេអត់ត្រូវការអ្នកជាតិនិយមទេ គេអត់ត្រូវការអ្នកនយោបាយទៅទៀត គេត្រូវការអ្នកជំនាញមុតស្រួច អ្នកជំនាញខាងផែនទី អ្នកជំនាញខាងភូមិសាស្ត្រ»។

មន្រ្តីជាន់ខ្ពស់រូបនេះ បានបញ្ជាក់បន្តថា ការវាស់វែង ការកំណត់ទីតាំងបង្គោល ការកំណត់ចំនួនបង្គោលសុទ្ធតែត្រូវការពេលវេលាយូរ ព្រោះត្រូវការអ្នកជំនាញ មិនដូចអ្នកនយោបាយខ្លះតាំងខ្លួនជាអ្នកជាតិនិយមប្រើពេលតែប៉ុន្មាននាទី និយាយប៉ាតណាប៉ាតណីនោះឡើយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com