ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដីកម្ពុជា ប្រកាសផ្ដល់ថវិកា១លានដុល្លារដល់រដ្ឋាភិបាលឡាវ
ថ្ងៃទី ៖ 26-03-2024, ដោយ​​ Dara007 , 67 Views
                     
ភ្នំពេញៈនាយករដ្ឋមន្រ្ដីកម្ពុជា ប្រកាសផ្ដល់ថវិកា១លានដុល្លារដល់រដ្ឋាភិបាលឡាវ ដើម្បីសម្រាប់ជួយរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជាអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅប្រទេសឡាវ នាសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ថវិកាថវិកា១លានដុល្លារអាមេរិកដល់រដ្ឋាភិបាលឡាវ គឺក្នុងគោលបំណងជួយដល់ដំណើរការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា នាពេលខាងមុខនេះ ឱ្យមានភាពរលូន និងទទួលបានជោគជ័យ។

លោក តាន់ ហ្សង់ហ្វ្រង់ស័របានបញ្ជាក់ថា ការផ្តល់លុយ១លានដុល្លារដល់រដ្ឋាភិបាលឡាវ គឺជាការចូលរួម មិនមែនជាជំនួយនោះទេ ដែលប្រៀបដូចជាអ្នកជិតខាងល្អជាប់របងជាមួយគ្នា។

បន្ថែមពីនោះទៀត លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានគូសបញ្ជាក់ដា កាយវិការនេះ ក្លាយទៅជាប្រពៃណីមួយ ដែលមានលក្ខណៈ និងគុណសម្បត្ដិពិសេសរបស់ប្រទេសកម្ពុជា «កម្ពុជាក្រពិត តូចពិត តែកម្ពុជាមានចិត្ដ និងមានបេះដូង»។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានយល់ថា បើសិនជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ដអនុវត្ដ គឺជាទស្សនទានមួយ ជាមរតកមួយដែលបន្សល់ដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីកម្ពុជា ដើម្បីបង្ហាញពិភពលោកថា «កម្ពុជាក្រពិត តូចពិត តែកម្ពុជាមានចិត្ដ និងមានបេះដូង»។ សូមជម្រាបថា ប្រទេសឡាវ នឹងធ្វើជាប្រធានអាស៊ានប្ដូរវេន ជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ ហើយប្រទេសឡាវធ្វើជាម្ចាស់ផ្ទះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន គឺជាលើកទី៣ហើយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com