ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជានៅតែបន្ដមហិច្ឆតាលើការក្ដោបក្ដាប់ និងឯករាជលើវិស័យថាមពល
ថ្ងៃទី ៖ 26-03-2024, ដោយ​​ Dara007 , 116 Views
                     
ភ្នំពេញ : កម្ពុជានៅតែបន្ដមហិច្ឆតាលើការក្ដោបក្ដាប់ និងឯករាជលើវិស័យថាមពលអគ្គិសនី ដោយសហការជាមួយបណ្ដាប្រទេសជិតខាង ដើម្បីធានាដល់ការផ្គត់ផ្គង់ ការប្រើប្រាស់អគ្គិសនីនៅក្នុងស្រុកឱ្យបានគ្រប់គ្រាន់ និងមានតម្លៃថោក។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជាអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅប្រទេសឡាវ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា ក្រោពីមានកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ លើកិច្ចសហប្រតិបត្តិការវិស័យថាមពលថ្មី គឺគោលដៅ៣ធំៗ ដើម្បីធានាការប្រើប្រាស់អគ្គិសនីក្នុងស្រុក តម្លៃអគ្គិសនីថោក និងការពារបរិស្ថាន ។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការវិស័យថាមពលថ្មីជាមួយឡាវនាពេលនេះ ដើម្បីផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងជួយជំរុញការវិនិយោគសម្រាប់លើកកម្ពស់សេដ្ឋកិច្ចជាតិ។

លោក បានបន្ថែមថា ក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាបានផលិតថាមពលអគ្គិសនីប្រមាណ៧៥ ភាគរយ និងចំនួន២៥ភាគរយទៀត មកពីប្រទេសឡាវ និងថៃផងដែរ។

សូមបញ្ជាក់ថា ក្នុងដំណើរបំពេញទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជានៅប្រទេសឡាវ ដោយមានការចុះអនុស្សរណៈយោគយល់គ្នា លើឯកសារចំនួន ៧ រួមមាន៖ ១. ការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ ២. កំណត់ហេតុស្តីពីការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ ៣. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យថាមពលថ្មី ៤. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលកម្ពុជា និងក្រុមហ៊ុន PHONGSUBTHAVY GROUP SOLE CO., LTD អំពីការទិញថាមពលបៃតងពីគម្រោង “XEKHAMAN II Hydro and Wind Power Hybrid Projects” ក្នុង ប្រទេសឡាវមកប្រទេសកម្ពុជា ៥. អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយក្រុម ហ៊ុនចម្រុះ XAYSANA Group, WIS និង SISAN INTERNATIONAL JOINT DEVELOPMENT SOLE., LTD អំពីការទិញថាមពលគម្រោង “Nam Emoun 1, 2 Hydro, Pump Storage and Wind Power Hybrid Projects” ក្នុងប្រទេសឡាវមកប្រទេសកម្ពុជា ៦. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយអគ្គីសនីឡាវ EDL អំពីការទិញថាមពលបៃតង ពីគម្រោង “Green Energy Supply of 1000 MW Combination of Hydro, Wind and Geothermal Projects” ក្នុង ប្រទេសឡាវមកប្រទេសកម្ពុជា ៧. អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយក្រុម ហ៊ុន PSG CORPORATION PUBLIC COMPANY LIMITED អំពីការទិញ ថាមពលបៃតងពីគម្រោង “Xekong Pump Storage Power Project” ក្នុងប្រទេសឡាវ មកប្រទេសកម្ពុជាផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com