ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់គ្រូពេទ្យឯកទេសព្យាបាលការកើនជាតិពុលក្នុងក្រពេញពកក ឬក្រពេញទីរ៉ូអ៊ីតរបស់ស្រ្តីម្នាក់
ថ្ងៃទី ៖ 26-03-2024, ដោយ​​ admin , 51 Views
                     
ភ្នំពេញ : ដោយក្តីមេត្តករុណាដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់គ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ(TYDA) នៃគ្លីនិកក្តីសង្ឃឹមនៃយេរេមា(JH) ពិនិត្យ និងព្យាបាល បងស្រី លីម ចាន់ណា ៣៩ ឆ្នាំ រស់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដោយការប្រើប្រាស់ថ្នាំប្រឆាំងការកើនជាតិពុលនៅក្រពេញពកក ឬក្រពេញទីរ៉ូអ៊ីត ដែល បងស្រី មានបញ្ហានេះរយៈពេលជាច្រើនឆ្នាំ និងបណ្តាលឱ្យគាត់មានអាការហត់ និងញ័រដើមទ្រូង ។

បច្ចុប្បន្ន បងស្រី បានធូរស្បើយ និងនៅបន្តជួបជាមួយគ្រូពេទ្យឯកទេស ដើម្បីតាមដាន និងទទួលយកថ្នាំទៅប្រើបាស់ជាប្រចាំ ជាមួយអាម្មរណ៏អរសប្បាយ និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។

សូមបញ្ជាក់ផងដែរថា រាល់ការចំណាយទាំងអស់ទាំងក្នុងការពិនិត្យ ព្យាបាល ការប្រើប្រាស់ថ្នាំ ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com