ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សហគ្រាសធនតូច និងមធ្យម នឹងកាន់តែងាយស្រួលក្នុងការចុះបញ្ជីទៅក្នុងប្រព័ន្ធឆាប់ៗនេះហើយ
ថ្ងៃទី ៖ 25-03-2024, ដោយ​​ Dara007 , 72 Views
                     
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បានប្រកាសថា សហគ្រាសធនតូច និងមធ្យម នឹងកាន់តែងាយស្រួលក្នុងការចុះបញ្ជីទៅក្នុងប្រព័ន្ធឆាប់ៗនេះហើយ ដើម្បីធ្វើឱ្យយ៉ាងណាសហគ្រាសទាំងអស់ចំនេញទាំងពេលវេលា និងថវិកា។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័តមាន ក្នុងពិធីបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២ ក្រោមប្រធានបទ « សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ »កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា ក្រសួងកំពុងតែរៀបចំនូវការផ្តល់សេវាសាធារណៈរបស់ក្រសួង តាមរយៈអនឡាញ ដើម្បីជំរុញការផ្តល់សេវាឱ្យកាន់តែលឿន និងឆ្លើយទៅនឹងគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាលឌីជីថល។

លោកបានបញ្ជាក់ថា ការផ្តល់សេវាសាធារណៈតាមរយៈអនឡាញនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាសាធារណៈតាមអនឡាញ ដោយមិនពិបាកមកស្នើសុំ ដាក់ពាក្យ និងប្រើប្រាស់ក្រដាសដូចមុនទៀតហើយ ។

លោក ហែម វណ្ណឌី បានបន្ថែមថា តួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាលីករ ដើម្បីជំរុញការសម្រេចបាននូវចក្ខុវិស័យ ២០៣០ និង ២០៥០ របស់កម្ពុជា ។ លោកបន្ថែមថា «នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះបងប្អូនប្រហែលជាលែងមានជំរើសមកសុំដាក់ពាក្យស្នើសុំទៀតហើយ សូម្បីតែបែបបទគយអីនេះ ក៏ឈានទៅប្រព័ន្ធ អាស៊ីកូដា ប្រព័ន្ធស៊ីងហ្កលវីនដូរដែរ ពីព្រោះយើងត្រូវការធ្វើការជាមួយបណ្តាប្រទេសផ្សេងៗ។ ប្រទេសគេ គេលែងប្រើក្រដាស គេលែងប្រើមនុស្សរត់ការអីហើយ គឺគេប្រើប្រព័ន្ធអូតូមេសិនទាំងអស់។ អ៊ីចឹងយើងក៏ត្រូវទៅតាមហ្នឹង»។

ជាមួយគ្នាលោករដ្ឋមន្រ្តីក្រសួងឧស្សាហកម្មបានបញ្ជាក់ថា ហេតុដូច្នេះហើយបានជាទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២នេះ ក្រសួងបានខិតខំប្រមូលផ្តុំSME ដើម្បីឱ្យពួកគេយល់ច្បាស់អំពីវឌ្ឍនៈភាពនៃការជំរុញវិស័យឌីជីថលនេះឱ្យកាន់តែមានប្រសិទ្ធភាព។ លោក ហែម វណ្ណឌី ក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្ម និងដៃគូអភិវឌ្ឍន៍ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ខិតខំចាប់យកឱកាស សិក្សាស្វែងយល់រៀនសូត្រ សហការបង្កើតនូវនវានុវត្ដថ្មីៗ។

ក្នុងឱកសានោះ លោករដ្ឋមន្រ្តីរំពឹងថា ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះ នឹងអាចទាក់ទាញមនុស្សចូលរួមប្រមាណ៣ម៉ឺននាក់ និងក្រុមហ៊ុន ចំនួន១៣២បានចូលរួមក្នុងរយៈពេល៣ថ្ងៃនេះ។

សូមបញ្ជាក់ថា បើតាមលោករដ្ឋមន្រ្តី នៅក្នុងចំណោមអង្គភាពសេដ្ឋកិច្ចជាង៧៧ម៉ឺន ក្នុងនោះមានSME ចុះបញ្ជីផ្លូវការប្រហែល២ភាគរយ និងក្រុមហ៊ុនធំៗប្រហែល០.២ភាគរយ ក្រៅពីនោះ ជាង៩៧ភាគរយ គឺជាប្រភេទមីក្រូសហគ្រាស ហើយក្នុងចំណោមមីក្រូសហគ្រាស ភាគច្រើនគឺស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com