ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោកយាយអាយុ ៧៤ឆ្នាំ ត្រូវនាយករដ្ឋមន្រ្តីបញ្ជាឱ្យក្រុមគ្រូពេទ្យជួយសង្រ្គោះ
ថ្ងៃទី ៖ 24-03-2024, ដោយ​​ admin , 52 Views
                     
ភ្នំពេញ : ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំពោះលោកយាយ ម៉ម ភួន អាយុ ៧៤ ឆ្នាំ រស់នៅស្រុកគូលេន ខេត្តព្រះវិហារ ដែលមានដុំសាច់ដ៏ធំមួយនៅត្រង់បំពង់កផ្នែកខាងមុខរយៈពេលជាច្រេីនឆ្នាំ, លោកទាំងទ្វេ បានចាត់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោជ (TYDA) សហការជាមួយជាមួយក្រុមការងារមូលនិធិអណ្តូងទឹកស្អាត របស់លោកតា ហ៊ុន នាង-លោកយាយ ឌី ប៉ុក និងលោកតា លីន គ្រី-លោកយាយប៊ុន ស៊ាងលី បញ្ជូនលោកយាយមកទទួលការព្យាបាលនៅផ្នែកវ៉ះកាត់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

បន្ទាប់ពីទទួលបានការពិនិត្យ ក្រុមគ្រូពេទ្យឯកទេសបានរកឃើញមានដុំគីសនៅក្រពេញ ទីរ៉ូអុីដ (Goitre Kystique) ដ៏ធំមួយ ហើយបានធ្វើការវ៉ះកាត់យកចេញប្រកបដោយជោគជ័យ ។

បច្ចុប្បន្ន លោកយាយបានធូរស្បើយ និងមានសុខភាពប្រសើរឡើងវិញ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍រំភើបរីករាយ និងក្តីគោរពអរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។

រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុក ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com