ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការ
ថ្ងៃទី ៖ 24-03-2024, ដោយ​​ admin , 66 Views
                     
បន្ទាយមានជ័យ​ : កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ សុខ​ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ កាលពីវេលាម៉ោង១៧ និង៥៥នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤​ ដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ​ចំនួន០២នាក់ ១.ឈ្មោះខា យូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ២.ឈ្មោះ​ ហ៉ិន លីណា ភេទប្រុស អាយុ៣៨​ឆ្នាំ​ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី​ លួច(ស្រាបៀរ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែមីនា និងថ្ងៃទី២១​ ខែមីនា​ ឆ្នាំ២០២៤ នៅក្នុងក្រុងសិរីសោភ័​ណ។ ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន០២នាក់​ ១.ឈ្មោះ​ វិត សីហា ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ,​២.ឈ្មោះ​ ខន សុរដ្ឋណែត ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ព្រមទាំងចាប់យកវត្ថុតាងរួមមាន​៖១. រថយន្ត១គ្រឿងម៉ាក TOYOTA HIGH LANDER ពណ៌មាស ផលិតឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ2AK-9342 ដែលជារបស់ជនសង្ស័យជិះធ្វេីសកម្មភាព),​ ២.ស្រាបៀរ​ ABC​ ចំនួន០៣កេស, ៣.ស្រាបៀរហ្គេនស្បឺក​ ចំនួន០១កេស(ប្រគល់ឱ្យជនរងគ្រោះវិញ),​ ៤.ទូរសព្ទម៉ាកTECNOSPARK​ចំនួន០១គ្រឿង,​ ៥.ម្សៅក្រាម ពណ៌សថ្លាចំនួន០១កូនថង់កិប។

លោកវរសេនីយ៍ត្រី​ សុខ​ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានឱ្យដឹងថា​ ក្នុងពាក្យបណ្ដឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា នៅវេលាម៉ោង១៤ និង៥០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានជនសង្ស័យចំនួន០២នាក់​បានប្រើល្បិច ដោយចូលទៅកម្មង់ទិញស្រាបៀរពីជនរងគ្រោះ ជាច្រើនកេស ហើយជនរងគ្រោះលើកស្រាបៀរដាក់លើរថយន្តរួច ស្រាប់តែជនសង្ស័យបើករថយន្តគេចខ្លួនតែម្តង។   

លោកវរសេនីយត្រី សុខ ឡេង បានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ជនសង្ស័យ​ទាំង២នាក់ បានឆ្លើយសារ​ភាពថា​ ខ្លួនពិតជាបានយកស្រាបៀរដោយមិនបានឱ្យបា្រក់ពិតប្រាកដមែន ហើយកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ពួកខ្លួនក៏បានប្រេីល្បិចទិញស្រាបៀរអ្នកភូមិចំនួន០៨កេស ហេីយបានជិះរថយន្តគេចខ្លួនម្ដងដែរ។    

លោកវរសេនីយ៍ត្រី សុខ  ឡេង បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង២នាក់កម្លាំងជំនាញធ្វើតេស្ដរកសារថាតុញៀនឃើញថាវិជ្ជមានផងដែរ។ ដោយផ្អែកលេីចម្លេីយសារភាព​ និងវត្ថុតាងជាក់ស្តែង​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​សិរីសោភ័ណ បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ចាត់ការបន្តតាមនីតិវិធី​។ ​  

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ ​ 

បច្ចុប្បន្ន ជនសង្ស័យ​ទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែមីនា​ ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី​៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com