ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ស សុខា ស្នើឱ្យម្ចាស់រោងចក្រ ផលិតស្បែកជើង«អ.ជី ហ៊្វូតវែរ សុំមេត្ដាយោគយល់ចំពោះការពន្លត់អគ្គិភ័យ មិនបានទាន់ពេលវេលា
ថ្ងៃទី ៖ 23-03-2024, ដោយ​​ admin , 69 Views
                     
ព្រៃវែង : លោក ស សុខា ស្នើឱ្យម្ចាស់រោងចក្រផលិតស្បែកជើងយីហោ«អ.ជី ហ៊្វូតវែរ (ខេមបូឌា) សុំមេត្ដាយោគយល់ចំពោះការពន្លត់អគ្គិភ័យមិនបានទាន់ពេលវេលា និងរលត់បានភ្លាមៗ ដោយសារមន្រ្ដីជំនាញរបស់យើងបានប្រឹងប្រែងអស់លទ្ធភាពហើយ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី នៅសាលាបឋមសិក្សាត្នោត ស្ថិតក្នុងភូមិត្នោត ឃុំត្នោត ស្រុកកញ្ច្រៀច ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ លោក ស សុខា រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ «ប៉ុន្មានថ្ងៃមុនការឆេះរោងចក្រចំនួន៣ អគារធំៗក្នុងស្រុកអង្គស្នួល នៅខេត្ដកណ្ដល ដែលអាជ្ញាធរបានដុតដៃដុតជើងពន្លត់អគ្គីភ័យមិនបានទាន់ពេលវេលា ដោយសាររោងចក្រសំបូរកៅស៊ូច្រើន ដែលបណ្ដាលឱ្យភ្លើងបានឆាបឆេះជាអន្ដាតភ្លើងខ្លាំង និងពិបាកក្នុងការពន្លត់ភ្លាមៗនោះទេ។ប៉ុន្ដែ មន្រ្ដីជំនាញបានធ្វើការទប់សា្កត់កុំឱ្យមានការឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋបន្ថែមទៀតផងដែរ» ។

លោកបានបញ្ជាក់ថា ក្នុងប្រតិបត្ដិការនេះ មន្រ្ដីជំនាញបានបញ្ចេញរថយន្ដគ្រប់ស្ថាប័ន អង្គភាពទាំងអស់ ដើម្បីយកមកពន្លត់ភ្លើងនាឱកាសនេះនៅតែមិនគ្រប់គ្រាន់ផងដែរ។

លោក ស សុខា ស្នើឱ្យម្ចាស់សហគ្រាស រោងចក្រ និងប្រជាពលរដ្ឋសុំមេត្ដាយោគយល់ចំពោះការពន្លត់អគ្គីភ័យនេះមិនបានទាន់ពេលវេលា និងរលត់បានភ្លាមៗ។ លោករដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ម្ចាស់សហគ្រាស និងរោងចក្រទាំងអស់សុំជឿជាក់មកលើរាជរដ្ឋាភិបាល និងមន្រ្ដីជំនាញរបស់យើង ។

សូមបញ្ជាក់ថា កាលពីសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ អគ្គិភ័យបានឆេះរោងចក្រដេរស្បែកជើងមួយកន្លែងមានឈ្មោះ អ.ជី ហ្វ៊ូតវ៉ែរ ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានភ្លើងឆាបឆេះឆាបយ៉ាងសន្ធោសន្ធៅ និងមានផ្សែងឃ្មួលខ្មាញ់ហោះឡើងលើអាកាសកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៤ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយពេលនោះមានរថយន្តពន្លត់អគ្គិភ័យជាង៥០គ្រឿង បានទៅបាញ់ពន្លត់ភ្លើង ដោយប្រើពេលជាង១០ម៉ោងទើបរលត់ ។ រោចក្រនេះមាន៣អគារធំៗ ហើយត្រូវភ្លើងឆេះអស់ទាំងស្រុងតែម្ដង ក្នុងនោះអគារដែលមានទំហំ១០០ម៉ែត្រx២០០ម៉ែត្រចំនួន០២អគារ និងអគារដែលមានទំហំ១២០ម៉ែត្រx២០០ម៉ែត្រ១អគារ។រោងចក្រនេះមានកម្មករ កម្មការិនីធ្វើការសរុប២.២០០នាក់ ក្នុងនោះកម្មការិនី១,៥០០នាក់ ហើយមានថៅកែជាជនបរទេស ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com