ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បុណ្យទន្លេឆ្នាំនេះ ខេត្តសៀមរាបទាក់ទាញអ្នកចូលមកកម្សាន្តទាំងជាតិ និងអន្តរជាតិប្រមាណជាង៥៥ម៉ឺននាក់
ថ្ងៃទី ៖ 19-03-2024, ដោយ​​ Dara007 , 71 Views
                     
សៀមរាប : ដើម្បីជួយទ្រទ្រង់បន្ថែមដល់សកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តទេសចរណ៍ដ៏សំខាន់របស់កម្ពុជានោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សុកេន បានឲ្យដឹងថា នឹងមានព្រឹត្តិការណ៍ជាបន្តបន្ទាប់នៅក្នុងខេត្តសៀមរាប។

មានប្រសាសន៍ប្រាប់អ្នកកាសែតជាតិ និងអន្តរជាតិប្រមាណជា៤០នាក់ នៅបរិវេណប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ លោក សុខ សុកេន បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤ ដែលជាឆ្នាំទស្សនាខេត្តសៀមរាប រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍បានលើកទឹកចិត្តជំរុញឲ្យមានសកម្មភាពជាច្រើន ពាក់ព័ន្ធនឹងវប្បធម៌ ការតភ្ជាប់ទីផ្សារ ដែលនេះ ជាសកម្មភាពជួយទ្រទ្រង់បន្ថែមនូវអ្វីដែលជាសកម្មភាពសេដ្ឋកិច្ចក្នុងខេត្តសៀមរាប។

រដ្ឋមន្ត្រីទេសចរណ៍ មានប្រសាសន៍ថា «កាលពីមករាមក យើងបានបើកជាផ្លូវការ ឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា ចិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នវប្បធម៌ចិនកំពូលៗ “អីចឹងយើងចង់បង្ហាញថា យើងយកចិត្តទុកដាក់ខ្ពស់ ហើយសកម្មភាព នឹងមានជាបន្តបន្ទាប់ ប្លែកៗ វប្បធម៌ ទេសចរណ៍ ហើយយើងសង្ឃឹមថា ជា ឆ្លើយតបទៅនឹងសកម្មភាពកំណត់នៅពេលខាងមុខដែលមានការតភ្ជាប់ជើងហោះហើរសំខាន់ៗបន្ថែមទៀត ទាំងទីផ្សារនៅស្រុកចិន និងនៅស្រុកឥណ្ឌា»។

សូមជម្រាបថា នៅក្នុងសកម្មភាពជួយស្តារសេដ្ឋកិច្ចរបស់ខេត្តសៀមរាប ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារវិបត្តិជំងឺកូវីដ១៩នោះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងទេសចរណ៍ បានខិតខំដាក់ចេញនូវយុទ្ធសាស្ត្រនានា ក្នុងនោះការកំណត់យកឆ្នាំ២០២៤ជាឆ្នាំទស្សនាសៀមរាប ដោយបង្កើតនូវព្រឹត្តិការណ៍នានានៅក្នុងខេត្តមួយនេះ។ ជាក់ស្តែងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ដែលទើបនឹងបញ្ចប់ទៅ បានទាក់ទាញអ្នកចូលមកកម្សាន្តទាំងជាតិ និងអន្តរជាតិប្រមាណជាង៥៥ម៉ឺននាក់ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com