ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី ណែនាំឱ្យលោក ហេង សួរ ត្រៀមរៀបចំស្វាគមន៍ពលករខ្មែរដែលត្រឡប់មកពីថៃក្នុងឱកាសបុណ្យបុណ្យចូលឆ្នាំខ្មែរ
ថ្ងៃទី ៖ 17-03-2024, ដោយ​​ Dara007 , 61 Views
                     
សៀមរាបៈ នាយករដ្ឋមន្រ្ដី ណែនាំឱ្យលោក ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រៀមរៀបចំស្វាគមន៍ពលករខ្មែរដែលត្រឡប់មកពីថៃ ដើម្បីមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។

ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព បើកពិធីបុណ្យទន្លេលើក ទី៨ នៅក្នុងខេត្តសៀមរាប នៅព្រលប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុ ម៉ាណែត នាយករដ្ឋមន្រ្ដី បានឱ្យគោលការណ៍ទៅឯកឧត្តម ហេង សួរ ធ្វើការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងបណ្តាខេត្តជាប់ព្រំដែន ពេលចូលឆ្នាំបងប្អូនពលករយើងហ្នឹងត្រឡប់មកវិញ ពីប្រទេសថៃ ស្វាគមន៍តាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ដើម្បីមានភាពកក់ក្តៅ»។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចបានចរចាជាមួយនាយករដ្ឋមន្ត្រីរបស់ថៃ កាលកំឡុងសម្តេចអញ្ជើញទៅបំពេញបេសកកម្មនៅប្រទេសថៃ ដោយភាគីថៃ បានឯកភាពមិនឱ្យពលករខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គឺមិនតម្រូវឱ្យបង់ប្រាក់នោះទេ។

ក្រៅពីការនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំរៀបចំភ្លេងឆៃយាំស្វាគមន៍អ្នកទេសចរនៅតាមព្រលានយន្តហោះ ស្វាគមន៍អ្នកទេសចរចូលមកលេងកម្សាន្តនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីផងដែរ។

 យោងតាមប្រតិទិនឈប់សម្រាកចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក នឹងប្រព្រឹត្តិទៅពីថ្ងៃទី១៣ រហូតដល់១៦ ខែមេសា ឆ្នាំ២០២៤ ដែលមាន៤ថ្ងៃ ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃអង្គារ៍៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com