ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជាធ្វើការនាំចេញ មានទំហំទឹកប្រាក់ជិត១២លានដុល្លារ
ថ្ងៃទី ៖ 15-03-2024, ដោយ​​ Dara007 , 66 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតអះអាងថា រយៈពេល៦ខែមកនេះ កម្ពុជាធ្វើការនាំចេញ មានទំហំទឹកប្រាក់ជិត១២លានដុល្លារ កើនជាង១.៦ពាន់លានដុល្លារ ស្មើនឹង១៦.៥៧ភាគរយ ដែលបង្ហាញថា សេដ្ឋកិច្ចកម្ពុជាមានកំណើន។

ថ្លែងក្នុងការដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានមានប្រសាសន៍ថា «ទំហំពាណិជ្ជកម្ម ៦ខែចុងក្រោយ យើងនាំចេញ១១.៨ពាន់លានដុល្លារអាមេរិក បើគិតពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣ ពីខែកញ្ញា ឆ្នាំ២០២២ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជានាំចេញ បានចំនួន១០ពាន់លានដុល្លារ បើប្រៀបធៀបនឹងរយៈដូចគ្នា ឆ្នាំ២០២៤ កម្ពុជាកើនជាង១.៦ពាន់លានដុល្លារ ស្មើនឹង១៦.៥៧ភាគរយ។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កំណើននៃការនាំចេញរបស់កម្ពុជានេះ បានបង្ហាញអំពីសន្ទះនៃសេដ្ឋកិច្ចកម្ពុជា មានការកើនឡើង។

សូមបញ្ជាក់ផងដែរថា ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញច្រើនជាងគេ គឺសម្លៀកបំពាក់ គ្រាប់ធញ្ញជាតិ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី បន្លែ ស្បែកជើង កៅស៊ូ ផ្លែឈើ និងគ្រឿងសង្ហារឹមជាដើម។ ប្រទេសដៃគូរពាណិជ្ជកម្មចម្បងរបស់កម្ពុជារួមមាន៖ ចិន, វៀតណាម, អាមេរិក, ថៃ, ជប៉ុន, ឥណ្ឌូនេស៊ី, កាណាដា, អង់គ្លេស និងបណ្តាប្រទេសមួយចំនួនទៀត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com