ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ឈរជើងបានជាង៣០ឆ្នាំនៅកម្ពុជា ទីបំផុតកាសែត ភ្នំពេញប៉ុស្តិ៍ បានឃ្លាតឆ្ងាយជារៀងរហូត
ថ្ងៃទី ៖ 01-03-2024, ដោយ​​ admin , 222 Views
                     
ភ្នំពេញ : កាសែតភ្នំពេញប៉ុស្តិ៍ ដែលគេស្គាល់ថា ជាកាសែតមានវិជ្ជាជីវៈ ក្រមសីលធម៌ និងបណ្ដុំដោយអ្នកជំនាញផ្នែកសរសេរ និងថតរូបខ្លឹមៗ ពេលនេះបានឃ្លាតឆ្ងាយពីចក្ខុមិត្តអ្នកអានទៅហើយ បន្ទាប់ពីកាសែតដ៍មានប្រជាប្រិយភាពមួយនេះបានឈរជើងអស់រយៈពេលជាង៣០ឆ្នាំនៅលើទឹកដីកម្ពុជា ។

យោងតាមការជូនដំណឹងផ្លូវការពីស្ថាប័នកាសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា កាសែតភ្នំពេញប៉ុស្តិ៍ បានបន្តធ្លាក់ចុះយ៉ាងខ្លាំង ពាក់ព័ន្ធចំណូលផ្សាយពាណិជ្ជកម្ម ចាប់តាំងពីមានវិបត្តិកូវីដ១៩ និងស្ថានភាពសេដ្ឋកិច្ចជាតិថមថយក្រោយកូវីដ១៩ ។

ការជូនដំណឹងដដែលបានបញ្ជាក់ថា ម្យ៉ាងទៀតគឺវិវត្តយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យានិងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ទើបធ្វើឱ្យក្រុមហ៊ុនប្រឈម នឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។ ម្ចាស់ភាគហ៊ុនបានខិតខំបណ្តាក់ទុនបន្ថែមនិងរកគ្រប់មធ្យោបាយដើម្បីស្ដារស្ថានភាព និងបង្កើនប្រាក់ចំណូល សម្រាប់ទ្រទ្រង់ដំណើរការក្រុមហ៊ុន និងបន្តការបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ដែលជាសារព័ត៌មានឯករាជ្យ វិជ្ជាជីវៈ និងមានអាយុកាលជាង ៣០ឆ្នាំ ប៉ុន្តែនៅតែមិនអាចទ្រទ្រង់ការខាតបង់បន្តទៀតបាន ហេតុនេះម្ចាស់ភាគហ៊ុន បានសម្រេចដោយសេចក្តីសោកស្តាយ បញ្ឈប់ការបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

អ្នកសារព័ត៌មានអាជីពល្បីៗជាច្រើនបានបង្ហាញការសោកស្ដាយចំពោះការបិទកាសែតភ្នំពេញប៉ុស្តិ៍ បន្ទាប់ពីកាសែតរស្មីកម្ពុជា បានបិទការផ្សាយទាំងស្រុង ។

សូមជម្រាបថា បច្ចុប្បន្ននេះ កាសែតធំៗដែលបោះពុម្ពផ្សាយនៅសល់តែពីរស្ថាប័នប៉ុណ្ណោះ ទី១ គឺកាសែត កោះសន្តិភាព និងទី២ គឺកាសែត ខ្មែរថាមស៍ ។ ក្រៅពីនោះមានតែសារព័ត៌មានបែបឌីជីថលប៉ុណ្ណោះ ពោលគឺគេហទំព័រដែលដំណើរការមកដល់បច្ចុប្បន្ន ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com