ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ការចុះបញ្ជីយានយន្ត ក្នុងឆ្នាំ២០២៣ ទទួលបានចំណូល ១៦ លានដុល្លារ
ថ្ងៃទី ៖ 28-02-2024, ដោយ​​ Dara007 , 62 Views
                     
ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងសាធារណការអះអាងថា ការចុះបញ្ជីយានយន្ត ក្នុងឆ្នាំ២០២៣ ទទួលបានចំណូល ១៦ លានដុល្លារអាមេរិក ដែលមានរថយន្តចំនួន ៦៥២ ១៦៣គ្រឿង និងចុះបញ្ជីផ្លាក ចំនួន ២៦ ៦៥៩គ្រឿង ។

ថ្លែងបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួង ដើម្បី«ពង្រឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់-បទដ្ឋានគតិយុត្ត ការផ្តល់សេវា និងការប្រើប្រាស់បច្ចេកវិទ្យានិងឌីជីថល នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះនៅទីស្តីការក្រសួង លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៣កន្លងទៅ ក្រសួងបានចុះបញ្ជីយានយន្តសរុបចំនួន ៦៥២ ១៦៣គ្រឿង ដោយរួមបញ្ចូលទាំងយានយន្តដើរដោយថាមពលអគ្គិសនី (EV) ចំនួន ៦០៤គ្រឿងផងដែរ ចំពោះយានយន្តដែលបានចុះបញ្ជីផ្លាក លេខពិសេស និងពិសេសផ្ទាល់ខ្លួនមានចំនួន ២៦ ៦៥៩គ្រឿង ហើយទទួលបានចំណូលសរុបប្រមាណ ១៦ លានដុល្លារអាម៉េរិក។

លោក ប៉េង ពោធិ៍នា បានបង្ហាញថា បើគិតពីឆ្នាំ១៩៩០ ដល់ត្រឹមខែធ្នូ ឆ្នាំ២០២៣ យានយន្តបានចុះបញ្ជីសរុបមានចំនួន៧ ៥៦៣ ៣៩៥ គ្រឿង ក្នុងនោះមានយានយន្តអគ្គិសនី (EV) បានចុះបញ្ជីមានចំនួនសរុប ១៣៣៥គ្រឿង។ ក្រសួងក៏បានសាងសង់ និងដាក់ឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តដើរដោយថាមពលអគ្គិសនី (EV) មានចំនួន ១៨ទីតាំង។

ចំពោះសមិទ្ធិផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ ២០២៣ រួមមាន៖ ទទួលបានការអនុម័តពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០។ បានបើកយុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាពក្នុងក្រុងសៀមរាប ៥០០មួក ជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ និងបានប្រគល់មួកសុវត្ថិភាពចំនួនបានចុះអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋបានចំនួន ៥ ៩៧៣នាក់ បានចែកមួកសុវត្ថិភាពសរុប ៧០៤៤មួក និងស្ទីកយ័រចំណាំងផ្លាតប្រមាណ ១៣ម៉ឺនសន្លឹក ជូនប្រជាជនដោយឥតគិតថ្លៃ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានបន្ថថា ចំពោះសមិទ្ធិផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បច្ចេកទេស និងយានយន្តកែច្នៃខុស រួមមាន៖ បានត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន ២ ៩២៧ ៩៤១គ្រឿង ក្នុងនោះយានយន្តពិន័យ (លើសទម្ងន់ចាប់ពី ៥%ឡើងទៅ) មានចំនួន ២ ២៤៧គ្រឿង, ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស សរុបចំនួន ៣៧ ២៧៦គ្រឿង ក្នុងនោះពិនិត្យ ឃើញយានយន្តមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសចំនួន ៧ ៨១៣ គ្រឿង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com