ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជារំពឹងថានឹងបង្កើតការងារបន្ថែម២២ម៉ឺននាក់ឆ្នាំ២០២៤ និងជាង១០លាននាក់នៅឆ្នាំ២០២៦
ថ្ងៃទី ៖ 10-02-2024, ដោយ​​ Dara007 , 94 Views
                     
ភ្នំពេញៈ ប្រទេសកម្ពុជាត្រូវបានរំពឹងថា នឹងបន្តរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់៦,៦% ដែលនឹងជួយជំរុញដល់ការបង្កើតការងារបន្ថែមប្រមាណ២២ម៉ឺននាក់ ឬកើនឡើង២,៣% នៅក្នុងឆ្នាំ២០២៤។

ដោយឡែកចន្លោះឆ្នាំ២០២៤-២០២៦ កម្ពុជាត្រូវបានព្យាករថានឹងអាចបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋប្រមាណ២៣,៥ម៉ឺននាក់ក្នុងមួយឆ្នាំ។ កំណើនការងារជាមធ្យមប្រមាណ២,៥% ក្នុងមួយឆ្នាំនឹងធ្វើឱ្យចំនួនអ្នកមានការងារសរុបកើនឡើងដល់ប្រមាណ១០,២លាននាក់នៅឆ្នាំ២០២៦។ សម្រាប់ការងារដែលមានកំណើនខ្ពស់ស្ថិតក្នុងអនុវិស័យ៖ ការស្នាក់នៅនិងភោជនីយដ្ឋាន, សំណង់, ឧស្សាហកម្មផ្សេងៗ, លក់ដុំនិងរាយ, កាត់ដេរ, និងការដឹកជញ្ជូន និងទូរគមនាគមន៍។ ប្រភេទមុខរបរដែលមានតម្រូវការខ្ពស់ រួមមាន៖ សិប្បករ ឬអ្នកជំនាញធ្វើការងារដោយកម្លាំង, អ្នកលក់ឬបម្រើសេវាកម្ម, និងអ្នកបញ្ជា ឬផ្គុំគ្រឿងចក្រឬឧបករណ៍។

ទន្ទឹមនឹងនេះ អ្នកដែលគ្មាន ឬមានការអប់រំតិចតួច ឬមិនទាន់បញ្ចប់ថ្នាក់បឋមសិក្សា ត្រូវបានរំពឹងថា នឹងប្រឈមការបាត់បង់ការងារ ដែលទាមទារឱ្យមានការបណ្តុះបណ្តាលជំនាញ។ រីឯការងារសម្រាប់អ្នកបញ្ចប់មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ត្រូវបានរំពឹងថា នឹងកើនឡើងខ្ពស់ ប៉ុន្តែតម្រូវឱ្យមានការបណ្តុះបណ្តាលបន្ថែម ដើម្បីផ្លាស់ប្តូរជំនាញ ឬបង្កើនជំនាញឱ្យស្របទៅនឹងវិស័យសេដ្ឋកិច្ចដែលកំពុងមានការរីកចម្រើន។ ដោយឡែក ការងារសម្រាប់អ្នកដែលមានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ២ និង៣ និងសញ្ញាបត្រសម្រាប់អ្នកមានសញ្ញាបត្រថ្នាក់ឧត្តមសិក្សា ក៏រំពឹងថា នឹងកើនឡើងស្របទៅនឹងការវិវត្តនៃសេដ្ឋកិច្ច។

ទន្ទឹមនឹងនេះ ជំនាញដែលនិយោជកកំពុងមានតម្រូវការខ្ពស់រួមមាន៖ ភាសាអង់គ្លេស, ជំនាញបច្ចេកទេស, ជំនាញអនុវត្តជាក់ស្តែង, ការដោះស្រាយបញ្ហា, ទំនាក់ទំនង, ភាសាចិន, ការសម្របសម្រសួល, ការគ្រប់គ្រងពេលវេលា, ការតាមដានត្រួតពិនិត្យប្រតិបត្តិការងារ និងការសម្របសម្រួលជាមួយអតិថិជន។

នេះបើតាមការចុះផ្សាយនៅលើព្រឹត្តិបត្រណ័ព័ត៌មានទីផ្សារការងារទស្សនវិស័យសេដ្ឋកិច្ចទីផ្សារការងារកម្ពុជា ដែលត្រូវបានរៀបចំនិងបោះពុម្ពផ្សាយដោយក្រសួងការងារ លេខ១ ឆមាសទី១ ឆ្នាំ២០២៤នេះ។ ព្រឹត្តិបត្រព័ត៌មានទីផ្សារការងារ គឺជាឯកសារឆ្លុះបញ្ចាំងអំពីចរន្តសកលនិងតំបន់ និងបម្រែបម្រួលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ដែលនឹងជះឥទ្ធិពលដល់តម្រូវការទីផ្សារការងារ និងជំនាញកម្ពុជាក្នុងរយៈពេលខ្លី និងមធ្យម។ ព្រឹត្តិបត្រនេះនឹងផ្តល់ព័ត៌មានសំខាន់ៗបន្ថែមទៀតដល់សិស្ស និស្សិត ដើម្បីស្វែងយល់អំពីពិភពការងារនៅលើសកលលោក អាស៊ាន និងកម្ពុជា និងត្រៀមខ្លួនកាន់តែល្អប្រសើរក្នុងការចាប់យកឱកាសអភិវឌ្ឍជំនាញ និងឱកាសការងារ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com