ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ខេត្ដសៀបរាប និងខេត្ដព្រះសីហនុ គឺជាខេត្ដពិសេស ដើម្បីជំរុញសេដ្ឋកិច្ចនៅទូទាំងប្រទេស
ថ្ងៃទី ៖ 31-01-2024, ដោយ​​ Dara007 , 78 Views
                     
ព្រះសីហនុៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាខេត្ដសៀបរាប និងខេត្ដព្រះសីហនុ គឺជាខេត្ដពិសេស ដើម្បីជំរុញសេដ្ឋកិច្ចនៅទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីពិសេស ដើម្បីជំរុញសកម្មភាពធុរកិច្ច ការវិនិយោគ និងទេសចរណ៍ សំដៅប្រែក្លាយឱ្យទៅជាខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នាសណ្ឋាគារសុខាខេត្តព្រះសីហនុ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ដើម្បីជំរុញកំណើនជាពិសេសការក្តាប់ជាប់នូវសក្តានុពលទៅលើតំបន់មួយចំនួននិងវិស័យមួយចំនួន ដែលចាំបាច់ក្នុងការជំរុញបន្ថែម រាជរដ្ឋាភិបាលចាំបាច់ត្រូវដាក់ចេញនូវវិធានការគន្លឹះ និងកម្មវិធីពិសេសដែលមានចរឹកជាការអន្តរាគមន៍ពិសេសបន្ថែម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលដៅចំនួនពីរ ទីមួយគឺខេត្តសៀមរាប រៀបចំកម្មវិធីទស្សនាសៀមរាបឆ្នាំ២០២៤ និងកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុឆ្នាំ២០២៤ ដើម្បីជំរុញលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គ្រប់កន្លែងនិងគ្រប់វិស័យទាំងអស់សុទ្ធតែមានជាចលករសម្រាប់ជំរុញសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែក្នុងនោះក៏ត្រូវគិតគូរអំពីកន្លែង ទម្ងន់គន្លឹះមួយចំនួន ដែលប្រៀបធៀបដូចជាការប្រយុទ្ធរបស់ទ័ពគ្រប់ទីកន្លែង ប៉ុន្តែមានគោលដៅសំខាន់និងតំបន់សំខាន់ដែលត្រូវវាយលុកខ្លាំង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ក្នុងប៉ូលសេដ្ឋកិច្ចសំខាន់ទាំង៥របស់កម្ពុជា រាជរដ្ឋាភិបាលបានកំណត់យកប៉ូលសេដ្ឋកិច្ចទី២និងទី៣ ដែលខេត្តព្រះសីហនុនិងខេត្តសៀមរាបជាគោលដៅសម្រាប់ប្រើកម្លាំងបន្ថែម ដូច្នេះត្រូវប្រើផែនការពិសេស ត្រូវការប្រើធនធានពិសេស ដើម្បីជំរុញការអភិវឌ្ឍឱ្យខ្លាំង ព្រោះបើសម្រេចបាននូវគោលដៅចំនួន២នេះ វានឹងជួយដល់គោលដៅផ្សេងទៀត។ បន្ថែមពីនោះទៀត បើជួយជំរុញខេត្តសៀមរាបវិស័យទេសចរណ៍ដែលប៉ះពាល់ខ្លាំងដោយសារជំងឺកូវីដ១៩ វានឹងជួយជំរុញវិស័យទេសចរណ៍នៅទូទាំងប្រទេស។ ចំណែកខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចសំខាន់មួយដែលមានលក្ខណៈពហុវិស័យ ដូច្នេះការជួយដល់ខេត្តព្រះសីហនុនឹងជួយគាំទ្រដល់ខេត្តដ៏ទៃទៀតផងដែរ។

ទន្ទឹមនឹងនេះ សម្តេចធិបតី ជំរុញឱ្យគ្រប់ក្រសួងស្ថាប័នចូលរួមអនុវត្ដការងារពិសេសឱ្យមានប្រសិទ្ធភាពផងដែរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីពិសេសមួយគឺ «ទស្សនាសៀមរាបឆ្នាំ២០២៤» អមដោយវិធានការមួយចំនួនដើម្បីជំរុញវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបឱ្យមានសម្ទុះងើបឡើងវិញ ខណៈដែលខេត្តសៀមរាបបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេនៅក្នុងចំណោមបណ្តាគោលដៅទេសចរណ៍ផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាដែលតម្រូវឱ្យរាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការពិសេសនានា ដោយសម្តេចធិបតីបានគូសបញ្ជាក់ដែរថា នៅពេលដែលស្ថានភាពទេសចរណ៍ខេត្តសៀមរាបមានភាពល្អប្រសើរ ក៏នឹងជះឥទ្ធិពលដល់ខេត្តផ្សេងៗនៅទូទាំងប្រទេសផងដែរ។ ចំណែកកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ សម្រាប់ការជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ស្ថានភាពសេដ្ឋកិច្ចពិភពលោកនិងតំបន់ កំពុងតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។ កម្មវិធីពិសេសនេះឈរលើទស្សនទានគោលចំនួន៤រួមមាន៖ ទី១៖ កែប្រែមុខមាត់ខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដែលមានមូល ដ្ឋាន សេដ្ឋកិច្ច ពឹងផ្អែកលើឧស្សាហកម្ម, ទេសចរណ៍ និងការវិនិយោគ ទី២៖ ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលផ្តល់លទ្ធផលរហ័ស ទី៣៖ ដាក់ចេញនូវវិធានការអនុវត្តជាក់ស្តែង ដែលមានលក្ខណៈជាការបំពេញបន្ថែម ប្រកប ដោយសង្គតិភាព ទៅនឹងគោលនយោបាយ និង យុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល ទី៤៖ បង្កើនល្បឿននៃការធ្វើបរិវត្តកម្ម និង ការអភិវឌ្ឍឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ ឱ្យមានតម្លៃបន្ថែម និង មានឧត្តមភាពប្រកួតប្រជែងខ្ពស់ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com