ថ្លែងក្នុងសន្និសីទសារព័ត៌មាន អំពីការត្រឡប់មកវិញ នៃដំណើរទស្សនកិច្ចនៅបារាំង និងប្រទេសស្វីស របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានមានប្រសាសន៍ថា កម្ពុជាពិតមែនជាប្រទេស ត្រូវការជំនួយបរទេសនៅឡើយ ក៏ប៉ុន្ដែកម្ពុជាកំពុងតែក្លាយទៅជាទីតាំងមួយ នៃការវិនិយោគរកស៊ី ហើយកម្ពុជានឹងក្លាយទៅជាដៃគូពាណិជ្ជកម្ម ពេញមុខពេញមាត់ដូចគេឯងដែរ ឲ្យតែស្ថានភាពទូទៅ ក្នុងប្រទេសអំណោយផល»។
ដោយកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា គឺជាកំណើនសេដ្ឋកិច្ច ដែលខ្ពស់ជាងគេនៅក្នុងបណ្ដាប្រទេសអាស៊ាន នៅក្នុងឆ្នាំ២០២៣ កន្លងទៅនេះ។ ជាពិសេស កម្ពុជា មិនមែនជាប្រទេសដែលហែកហួរដោយសង្គ្រាមទៀតនោះទេ ហើយកម្ពុជា ក៏មិនមែនជាប្រទេសក្ររហាម ដូចការចាកចេញពីសម័យខ្មែរ ក្រហមភ្លាមៗនោះដែរ៕