ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ឃួង ស្រេង បញ្ចេញថ្វីមាត់ខ្លាំងៗ ដើម្បីបង្ហាញបទពិសោធន៍ប្រាប់មន្រ្តី
ថ្ងៃទី ៖ 25-12-2023, ដោយ​​ admin , 125 Views
                     
ភ្នំពេញ : លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អតីតអភិបាលខណ្ឌសែនសុខ នៅថ្ងៃទី២៥ ខែធ្នូនេះ បានបង្ហាញឥទ្ធិពល ឬថ្វីមាត់យ៉ាងស្ទាត់ជំនាញនៅមុខមន្រ្តីរបស់ខ្លួន ក្នុងពេលលោកថ្លែង ខណៈប្រកាសចូលកាន់តំណែងជាផ្លូវការ អភិបាលខណ្ឌមានជ័យ លោក សេង គន្ធ ។

លោក ឃួង ស្រេង បានពន្លយពាក្យដាស់តឿនមន្រ្តីរបស់ខ្លួន ជាពិសេស លោក សេង គន្ធ ខណៈលោក ចូលកាន់តំណែងថ្មី ។

បើតាមលោក ឃួង ស្រេង នៅក្នុងអាណត្តិរបស់លោកកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ មានបញ្ហាប្រឈមជាច្រើន ដូចជាបញ្ហាកកស្ទះសំរាម ដោយការធ្វើបាតុកម្ម ពីសំណាក់កម្មករក្រុមហ៊ុនស៊ិនទ្រីមួយចំនួន បញ្ហាទឹកជំនន់ បញ្ហាទំនាស់ដីធ្លី និងបញ្ហាចុងក្រោយ គឺការរីករាតត្បាតជំងឺកូវីដ-១៩ ប៉ុន្តែដោយកិច្ចសហការយ៉ាងល្អតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ បញ្ហាប្រឈមទាំងនេះ បានបោះស្រាយទទួលបានជោគជ័យ។ ដើម្បីដោះស្រាយលើការលិចលង់ជំនន់ទឹកភ្លៀង ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញជាផែនការ ឲ្យក្រសួង២ សហការគ្នាដើម្បីដោះស្រាយនូវបញ្ហាលិចលង់នេះ សង្ឃឹមថា នៅឆ្នាំ២០២៥ ការលិចលង់ដោយជំនន់ទឹកភ្លៀង និងកាត់បន្ថយបានច្រើន។

ដើម្បីបន្តនិរន្តរភាពការងារ និងដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានធ្វើការប្តេជ្ញាចិត្ត បំពេញការងារឲ្យខ្លាំងក្លាទ្វេរដង ដើម្បីបំពេញការងារជូនរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ដោយប្តេជ្ញាចិត្ត គោរពរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត អនុក្រឹត្យ សារាចរណ៍ ប្រកាស ដីការ សេចក្តីសម្រេច បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាការពារសន្តិភាព ស្ថេរភាពនយោបាយ។

លោកប្តេជ្ញា ធានាការពាររាជរដ្ឋាភិបាល ស្របច្បាប់ដោយមិនអនុញ្ញាតឲ្យកម្លាំងណាមួយធ្វើឲ្យប៉ះពាល់ដល់ដំណើរការដឹកនាំជាតិមាតុភូមិបានឡើយ បើទោះបីក្នុងតម្លៃណាក៏ដោយ , ប្តេជ្ញាការពារដាច់ខាតនៅរាល់សមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងយកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់ កម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ញកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសគឺកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ចំណុច របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឲ្យទទួលបានលទ្ធផលប្រសើរ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com