ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ស្ងាត់ៗ អ្នកនាង យុគ ចិន្តា ជិតចូលរោងការហើយ
ថ្ងៃទី ៖ 15-12-2023, ដោយ​​ Dara007 , 143 Views
                     
ភ្នំពេញៈ ស្ងាត់ៗ អ្នកនាង យុគ ចិន្តា ជិតចូលរោងការហើយ និងអ្នកនាង គង់ សុជាតិ គឺធ្វើជាកំដរ ដែលធ្វើឱ្យមហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើល។

ពិធីការិនី អ្នកនាង គង់ សុជាតិ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកដោយអមជាមួយនឹងរូបភាពជាមួយនឹងអ្នកនាង យុគ្គ ចិន្តា ថា «yeah congratulations my friend យុគ ចិន្តា ជិតការហើយ គង់ សុជាតិ ធ្វើជាអ្នកកំដរ»។

ក្នុងសំណេររបស់អ្នកនាង គង់ សុជាតិនេះ គឺនៅមិនទាន់អាចបញ្ជាក់ច្បាស់នៅឡើយទេថា អ្នកនាង យុគ្គ ចិន្តា នឹងចូលរោងការនៅពេលណាច្បាស់លាស់នៅឡើយទេ ដោយអ្នកនាងគ្រាន់បញ្ជាក់ខ្លីថា មង្គលការរបស់អ្នកនាង យុគ ចិន្តា អាចនឹងកើតមានមែន ។ ទន្ទឹមនឹងនេះ អ្នកនាង យុគ ចិន្តា ក៏ធ្លាប់ប្រាប់ពីកម្រោងចូលរោងការជាផ្លូវការនៅបំណាច់ឆ្នាំ២០២២ ប៉ុន្តែគម្រោងនេះ ត្រូវបានលុបចោលវិញ ដោយសារអំឡុងពេលរីករាលដាលជំងឺឆ្លងកូវីដ១៩។

តាមរយៈសារខាងលើនេះ ធ្វើមហាជន ជាពិសេសបណ្តាអ្នកគាំទ្របានចូលរួមសម្តែងការអបអរសាទរ ប្រសិនបើដំណឹងគឺជាការពិតមែននោះ ខណៈដែលរូបនាងដែលអាចស្វែងរកដៃគូរជីវិត និងរៀបការពេញមុខ ព្រោះបច្ចុប្បន្ន អ្នកនាងក៏មានអាយុរៀងជ្រេទៅហើយដែរ។ គួរបញ្ជាក់ថា អ្នកនាង យុគ ចិត្តា បានចូលប្រឡូកក្នុងអាជីពជាពិធីការិនីអស់រយៈពេលជាច្រើនឆ្នាំមកហើយ អ្នកនាងក៏មានឈ្មោះល្បីល្បាញផងដែរ នៅក្នុងអាជីពមួយនេះដែរ។

ការប្រឡូកក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំមកនេះ អ្នកនាង យុគ ចិន្តា មិនធ្លាប់មានដំណឹងរឿងរៀបការមានស្វាមីជាមួយបុរសណាម្នាក់ឡើយ រហូតមកទល់នាពេលនេះ ខណៈពេលដែលពិធីការិនី និងមិត្តភក្តិអ្នកសិល្បៈជំនាន់អ្នកនាង ម្នាក់ៗសុទ្ធតែមានគ្រួសារអស់ទៅហើយក្តី។

បើទោះបីជាមិនមានលេចលឺពីដំណឹងចូលរោងការក៏ដោយ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកនាងក៏ស្រាប់តែបង្ហាញមុខកូនស្រីយ៉ាងស្រស់ស្អាតម្នាក់យ៉ាងបើកចំហរ ដោយមិនលាក់លៀមទៀតឡើយ ក្នុងពេលដែលអ្នកនាងក៏កំពុងបណ្តុះបណ្តាលកូនស្រីតែមួយរបស់នាងអោយចេះរកស៊ីនៅក្នុងមុខជំនួញដែលអ្នកនាងមាននៅក្នុងដៃផងដែរ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com