ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជង្រុក បានចុះល្បាតចល័តក្នុងភូមិសាស្ត្រ ដែលងាយរងគ្រោះ ផ្លូវជាតិលេខ៣
ថ្ងៃទី ៖ 12-12-2023, ដោយ​​ Dara007 , 126 Views
                     
កំពង់ស្ពឺៈ កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជង្រុក បានចុះល្បាតចល័តក្នុងភូមិសាស្ត្រ ដែលងាយរងគ្រោះនៅតាមផ្លូវជាតិលេខ៣ ដើម្បីការពារសន្ដិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកដំណើរ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសចុះល្បាតចល័តក្នុងភូមិសាស្ត្រ ដែលងាយរងគ្រោះ នៅតាមផ្លូវជាតិលេខ៣ នាយប់ថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ លោកវសេនីយ៍ត្រី សំ ហេង នាយប៉ុស្តិ៍នគរបាល ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កម្លាំងប៉ុស្តិ៍ សហការណ៍ជាមួយកម្លាំងប្រជាការពារអន្តរាគមន៍ បានចុះល្បាតចល័តក្នុងភូមិសាស្ត្រ ដែលងាយរងគ្រោះ នៅតាមផ្លូវជាតិលេខ៣ ដើម្បីទប់ស្កាត់នូវបទល្មើសផ្សេងៗ ជាពិសេស គឺបទល្មើសពាក់ព័ន្ធគ្រឿងញៀន ដែលជាបញ្ហាប្រឈម ដែលយើងត្រូវតែលុបបំបាត់អោយអស់ពីក្នុងមូលដ្ឋាន។

លោកវសេនីយ៍ត្រី សំ ហេង បានបញ្ជាក់ថា ការចុះល្បាតចល័តក្នុងភូមិសាស្ត្រ ដែលងាយរងគ្រោះនៅតាមផ្លូវជាតិលេខ៣នេះ ដើម្បីបង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងអ្នកដំណើរធ្វើចរាចរណ៍ឆ្លងកាត់ប្រកបដោយសុវត្ថិភាព។

សូមបញ្ជាក់ថា ប៉ុស្តិ៍នគរបាល ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានដាក់កម្លាំងចុះត្បាតនៅតាមមូលដ្ឋានទាំងយប់ទាំងថ្ងៃជាប្រចាំ និងចុះធ្វើការផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព រួមមាន- ផលប៉ះពាល់នៃគ្រឿងញៀន - ច្បាប់ចរាចរណ៍ផ្លូវគោក- ហឹង្សាក្នុងគ្រួសារ- ក្មេងទំនើង - ការងារអត្តសញ្ញាណកម្ម-និងការងារផ្តល់សេវារដ្ឋបាលផ្សេងៗដល់ប្រជាពលរដ្ឋជារៀងរាល់សប្ដាហ៍ផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com