ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សាធារណៈរដ្ឋកូរ៉េ នឹងផ្តល់គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្ដារនីតិសម្បទានៅកម្ពុជា
ថ្ងៃទី ៖ 05-12-2023, ដោយ​​ Dara007 , 83 Views
                     
ភ្នំពេញ:សាធារណៈរដ្ឋកូរ៉េ នឹងផ្តល់គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្ដារនីតិសម្បទានៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើការកសាងសមត្ថភាពរបស់មន្រ្តីជំនាញ ប.ស.ស. ពាក់ព័ន្ធនឹងការផ្តល់សេវាស្តារនីតិសម្បទាជូនដល់សមាជិក ប.ស.ស. ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោក ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃអង្គភាពសុខុមាលភាពនិងសំណងគ្រោះថ្នាក់ការងារ ដឹកនាំដោយលោកស្រី CHOI Hea eun (ឆ្វេ ហេ អឺន) អនុប្រធានជាន់ខ្ពស់នៃការិយាល័យសហប្រតិបត្តិការអភិវឌ្ឍន៍ នៃសាធារណរដ្ឋកូរ៉េ ។ ក្នុងជំនួបសម្តែងការគួរសមខាងលើនេះ ភាគីកូរ៉េ បានពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ក៏ដូចជាការអនុវត្តរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារនៅសាធារណៈរដ្ឋកូរ៉េ ជាពិសេស វឌ្ឍនភាពនៃការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្ដារនីតិសម្បទានៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើការកសាងសមត្ថភាពរបស់មន្រ្តីជំនាញ ប.ស.ស. ពាក់ព័ន្ធនឹងការផ្តល់សេវាស្តារនីតិសម្បទាជូនដល់សមាជិក ប.ស.ស. ប្រកបដោយប្រសិទ្ធភាពខ្ពស់។ នៅក្នុងជំនួបខាងលើ លោក ម៉េង ហុង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី CHOI Hea eun (ឆ្វេ ហេ អឺន) និងគណៈប្រតិភូ នៃអង្គភាពសុខុមាលភាពនិងសំណងគ្រោះថ្នាក់ការងារ នៃសាធារណៈរដ្ឋកូរ៉េ ដែលបានផ្តល់ការគាំទ្រលើគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្ដារនីតិសម្បទានៅកម្ពុជា ក្នុងការកសាងផែនការមេផ្នែកស្តារនីតិសម្បទារយៈពេល ៥ឆ្នាំ របស់ ប.ស.ស.។ គួរបញ្ជាក់ឱ្យដឹងថា សម្រាប់ដំណើរទស្សនកិច្ចសិក្សារយៈពេល ៤ថ្ងៃរបស់គណៈប្រតិភូ នៃសាធារណរដ្ឋកូរ៉េនៅកម្ពុជា ដែលដឹកនាំដោយលោកស្រី CHOI Hea eun (ឆ្វេ ហេ អឺន) ក្នុងគោលបំណងដើម្បីសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការសម្រាប់ការកសាងមជ្ឈមណ្ឌលស្តារនីតិសម្បទាសម្រាប់សមាជិក ប.ស.ស.៕
COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com