ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្មវិធីជំនួយថវិកា ជួយពលរដ្ឋរងគ្រោះវិបត្តិកូវីដ-១៩ នឹងត្រូវបញ្ចប់នៅដំណាច់ ឆ្នាំ២០២៤ ខាងមុខ
ថ្ងៃទី ៖ 05-12-2023, ដោយ​​ Dara007 , 87 Views
                     
ភ្នំពេញៈសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កម្មវិធីជំនួយថវិកា ជួយពលរដ្ឋរងគ្រោះវិបត្តិកូវីដ-១៩ នឹងត្រូវបញ្ចប់នៅដំណាច់ ឆ្នាំ២០២៤ ខាងមុខនេះក្ដី ប៉ុន្ដែរាជរដ្ឋាភិបាលនៅតែបន្តជួយដល់ពលរដ្ឋ ដែលរងគ្រោះដោយវិបត្តិនានាដដែល។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ«គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា កម្មវិធីផ្ដល់ជំនួយជាថវិកាដើម្បីជួយដល់ពលរដ្ឋដែលរងផលប៉ះពាល់ជីវភាព ដោយសារវិបត្តិកូវីដ-១៩ នឹងត្រូវបញ្ចប់នៅដំណាច់ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ។

ទន្ទឹមនឹងនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ច្បាស់ៗថា ទោះកម្មវិធីជំនួយសង្គមមួយចំនួនត្រូវបិទបញ្ចប់ក្ដី ក៏រាជរដ្ឋាភិបាលនៅតែបន្តជួយដល់ពលរដ្ឋ ដែលរងគ្រោះដោយវិបត្តិនានាដដែល តាមរយៈការដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គមនានា។

សម្ដេចមហាបវរធិបតី បន្ថែមថា ក្នុងអំឡុងពិភពលោកប្រឈមនឹងវិបត្តិនានា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកា ដើម្បីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ ដើម្បីលំនឹងជីវភាពប្រចាំថ្ងៃចាប់ពីខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានចំនួន ១៥ ជុំ ស្មើនឹង ៤០ លើក និងចំណាយថវិកាអស់ជាងមួយពាន់លានដុល្លារអាមេរិកផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com