ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អភិបាលខេត្តកំពង់ស្ពឺរពឹងថា ក្មួយៗដែលប្រឡងជាប់និទ្ទេសAក្នុងឆ្នាំនេះនឹងក្លាយជាធនធានដ៏មានតំលៃ
ថ្ងៃទី ៖ 04-12-2023, ដោយ​​ Dara007 , 134 Views
                     
កំពង់ស្ពឺ : អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានរំពឹងទុកថា ក្មួយៗដែលបានប្រឡងជាប់និទ្ទេសAក្នុងឆ្នាំនេះនឹងក្លាយជាធនធានដ៏មានតំលៃក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។ការណ៍នេះគ្រាដែលលោកបានជួបសំណេះសំណាលនិងផ្តល់រង្វាន់ម៉ូតូដល់សិស្សដែលបានប្រឡងជាប់និទ្ទេសAក្នុងសម័យប្រឡងសញ្ញាបត្រទុតិយភូមិថ្ងៃទី៦-៧ខែវិច្ឆិកាឆ្នាំ២០២៣ចំនួន១៧នាក់នៅសាលាខេត្តកំពង់ស្ពឺ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។
លោក វ៉ី សំណាង បានលើកឡើងថាម៉ូតូដែលបានផ្តល់ឱ្យគឺជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរៀនសូត្ររបស់កូនក្មួយម្នាក់ៗ មួយវិញទៀតក៏បង្ហាញពីការគិតគូរនិងយកចិត្តទុកបន្ថែមទៀតដល់មធ្យោបាយធ្វើដំណើរក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមផងដែរ។ដូច្នេះម៉ូតូម្នាក់មួយគ្រឿងដែលផ្តល់ឱ្យនាពេលនេះនិងដឹកកូនក្មួយឱ្យទៅបន្តចាប់យកនិងក្រេបយកចំណេះដឹងថ្មីៗបន្ថែមទៀតពីលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យនៅថ្នាក់មហាវិទ្យាល័យដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានមនុស្សដែលពោរពេញដោយដំណេះដឹងនិងសមត្ថភាព។ ជាមួយនោះអភិបាលខេត្តកំពង់ស្ពឺបានធ្វើការកោតសរសើរចំពោះកូនក្មួយទាំងអស់ដែលបានលើកកម្ពស់កិត្តិយសខ្លួនឯង គ្រួសារ និងសង្គមជាតិ ពិសេសមុខមាត់ខេត្តកំពង់ស្ពឺ តាមរយៈការខិតខំរៀនសូត្ររហូតទទួលបាននិទ្ទេសល្អ។ មិនតែប៉ុណ្ណោះលទ្ធផលដែលកូនក្មួយទទួលបាននាពេលនេះក៏បានបង្ហាញឱ្យមហាជនដឹងថា កូនចៅអ្នកកំពង់ស្ពឺគឺពិតជាមានឈាមជ័រជាអ្នកសិក្សារៀនសូត្រ និងឈាមជ័រជាអ្នកប្រាជ្ញពិតប្រាកដ។ ទន្ទឹមនិងភាពជោគជ័យដ៏ត្រចះត្រចង់របស់កូនក្មួយទាំងអស់នេះអភិបាលខេត្តកំពង់ស្ពឺក៏បានលើកឡើងនិងគូសបញ្ជាក់ថា គឺជាការចូលរួមចំណែកយ៉ាងសំខាន់ពីលោកគ្រូ អ្នកគ្រូ គ្រប់កម្រឹតសិក្សាដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀន ផ្តល់ចំណេះដឹងផងដែរ។លោកគ្រូ អ្នកគ្រូជាដើមចមដែលធ្វើឱ្យកូនក្មួយមានថ្ងៃនេះ ដូច្នេះលោកគ្រូអ្នកគ្រូគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្ស។ការខិតខំអំណត់ ព្យាយាមក្នុងការបំពេញភារកិច្ច ជាអ្នកបណ្តុះបណ្តាល ដើម្បីផ្ទេរចំណេះដឹង ព្រមទាំងទូន្មាន សិស្សានុសិស្សឱ្យធ្វើអំពើល្អ ស្គាល់ខុស ស្គាល់ត្រូវ គោរពចាស់ទុំ តាមគំនិតថ្មីនៃការអប់រំ គឺរៀនដើម្បីមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីមានសីលធម៌ល្អ និងរៀនដើម្បីរួមរស់នៅជាមួយគ្នា ប្រកបដោយភាពសុខដុម បានធ្វើឱ្យកូនក្មួយទាំង១៧រូបក្លាយជាគ្រាប់ពេជ្រដ៏មានតំលៃរបស់ខេត្តកំពង់ស្ពឺ ដែលអនាគតកូនក្មួយនិងក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍសង្គមជាតិ។ ក្នុងឱកាសនោះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺក៏បានក្រើនរំលឹកដល់កូនក្មួយឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រនៅថ្នាក់ឧត្តមឱ្យទទួលបានលទ្ធផលល្អប្រសើរនិងឈានទៅបញ្ចប់ការសិក្សាដោយជោគជ័យ ហើយក្រោយបញ្ចប់សូមកូនក្មួយយកនូវចំណេះដឹងនិងជំនាញដែលបានពីការសិក្សាមកអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺយើងវិញ ប៉ុន្តែក្នុងកំឡុងបន្តការសិក្សានៅថ្នាក់ឧត្តមកូនក្មួយត្រូវបង្កើនការប្រុងប្រយត្ន័ក្នុងការធ្វើដំណើរដើម្បីសុវត្ថិភាព ហើយត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ៕
COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com