ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពង្រឹងសមត្ថភាព និងភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ជនមានពិការភាព
ថ្ងៃទី ៖ 04-12-2023, ដោយ​​ Dara007 , 137 Views
                     
ភ្នំពេញៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពង្រឹងសមត្ថភាព និងភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ជនមានពិការភាព ដើម្បីមានឱកាសពេញលេញ ទាំងក្នុងទិដ្ឋភាពសង្គមសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទិដ្ឋភាពនយោបាយ។

ថ្លែងក្នុងពិធីប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និង ទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ មានប្រសាសន៍ថា ការលើកកម្ពស់សហគ្រិនភាពសម្រាប់ជនមានពិការភាព គឺជាកិច្ចការមួយដ៏សំខាន់ ដើម្បីបង្កើនឱកាសដល់ជនមានពិការភាព ចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច ពិសេសលើកកម្ពស់ជីវភាពរបស់ខ្លួននិងគ្រួសារ ដើម្បីចូលរួមអភិវឌ្ឍសង្គមឱ្យកាន់តែប្រសើរឡើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ដថា ការពង្រឹងសមត្ថភាព និងភាពអង់អាច ផ្នែកសេដ្ឋកិច្ច របស់ជនមានពិការភាព គឺជាកត្តាចាំបាច់ និងមិនអាចខ្វះបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា គ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរ ថ្នាក់ក្រោមជាតិទាំងអស់ មានកាតព្វកិច្ចធានាការធ្វើបរិយាប័ន្ន សម្រាប់ជនមានពិការភាពទទួលបានការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាពជាម្ចាស់ការលើការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ការសម្រេចចិត្ត និងភាពជាអ្នកដឹកនាំ ដើម្បីមានឱកាសពេញលេញ ទាំងក្នុងទិដ្ឋភាពសង្គមសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទិដ្ឋភាពនយោបាយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com