ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្នុងឆ្នាំ២០២៣នេះ ជនមានពិការភាពជាង ៧ពាន់នាក់ កំពុងបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងវិស័យឯកជននៅទូទាំងប្រទេសកម្ពុជា
ថ្ងៃទី ៖ 04-12-2023, ដោយ​​ Dara007 , 116 Views
                     
ភ្នំពេញៈលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា នៅឆ្នាំ២០២៣នេះ ជនមានពិការភាពចូលបម្រើការងារ តាមស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំងប្រទេសសរុបជាង ៧ពាន់នាក់។ លោក ជា សុមេធី ថ្លែងឱ្យដឹងដូចនេះក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី ២៥ និងអន្តរជាតិលើកទី៤១ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងសាលមហោស្រពកោះពេជ្រ។

លោក ជា សុមេធី ថ្លែងឱ្យដឹងដូចនេះក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី ២៥ និងអន្តរជាតិលើកទី៤១ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងសាលមហោស្រពកោះពេជ្រ។ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានឱ្យដឹងថា ជនមានពិការភាពចូលបម្រើការងារ ក្នុងក្រសួង-ស្ថាប័នរដ្ឋចំនួន៣៩ មានជនមានពិការភាពចូលបម្រើការងារចំនួន ៣ ៧៧៦នាក់ ក្នុងនោះស្រ្តីចំនួន ៨៦៩នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន ២,៣៥១នាក់ ស្មើ ២,០៥% ក្នុងឆ្នាំ២០២៣។

លោក ជា សុមេធី បានឱ្យដឹងបន្ថែមថា ដោយឡែក វិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រសរុបចំនួន២៤១ ជនមានពិការភាពបានចូលបម្រើការងារចំនួន ៣ ៧៥៩នាក់ ស្រ្តីចំនួន ៣ ៦៣១នាក់។ ក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១នេះ លោក ជា សុមេធី បានគូសបញ្ជាក់ថា ឆ្នាំ២០២៣នេះ បានប្រារព្ធឡើងក្រោមប្រធានបទ “ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌” ក្នុងគោលបំណងបង្កើនការយល់ដឹងអំពី ពិការភាពដើម្បីលើកស្ទួយការអនុវត្តកាតព្វកិច្ចនានាឈានទៅសម្រេចនូវការអនុវត្តអភិក្រម “ធ្វើឱ្យសិទ្ធិក្លាយជាការពិត” ដើម្បីផ្លាស់ប្តូរផ្នត់គំនិតការប្រើប្រាស់ពាក្យសំដី ប្រមាថមាក់ងាយ សើចចំអកឡកឡាយដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិនិងសេចក្តីថ្លៃថ្នូរ ហើយអាចបាត់បង់ឱកាស ចូលរួមយ៉ាងពេញលេញរបស់ជនមានពិការភាព។

គួរឱ្យដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកវិស័យពិការភាពជាការងារអាទិភាព ដោយបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការនិងលិខិតូបករណ៍អន្តរជាតិផ្សេងៗ បានកសាងនិងដាក់ឱ្យអនុវត្តច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាតិ ពង្រឹងការផ្តល់សេវាផ្សេងៗដូចដែលមានចែងក្នុងកម្មវិធីនយោបាយផែនការយុទ្ធសាស្ត្របញ្ចាកោណ ដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ និងការធ្វើបរិយាបន្នជួយជនមានពិការភាពទៅក្នុងគ្រប់វិស័យ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com