ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្ត្រី ៖ នៅតំបន់ទេសចរណ៍ មិនឱ្យក្លាយទៅជាជម្រកគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនឡើយ
ថ្ងៃទី ៖ 04-12-2023, ដោយ​​ Dara007 , 126 Views
                     
កែប : សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់បទបញ្ជាថា នៅតំបន់ទេសចរណ៍ មិនឱ្យក្លាយទៅជាជម្រកគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនឡើយ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរ។

ក្នុងឱកាសពិធីបិទបុណ្យ សមុទ្រលើកទី១០ នៅខេត្តកែប នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ ដែលបានប្រព្រឹត្តទៅដោយរលូន ក្រោមទិដ្ឋភាពសប្បាយរីករាយកុះករសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យ អាជ្ញាធរមូលដ្ឋានខេត្តជាប់មាត់សមុទ្រទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសន្តិសុខ នៅតំបន់ទេសចរណ៍ ដោយមិនត្រូវឱ្យក្លាយទៅជាជម្រកគ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនឡើយ។

«អាជ្ញាធរមូលដ្ឋាន ជាពិសេសនៅតំបន់ទេសចរណ៍ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សម្រាប់ភ្ញៀវទេសចរណ៍ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្ត ឱ្យមានការពង្រឹងសុវត្ថិភាព នៅគ្រប់គោលដៅទេសចរណ៍ទាំងអស់ និងមិនត្រូវឱ្យតំបន់គោលដៅទេសចរណ៍ទាំងនេះ រួមទាំងតំបន់តាមឆ្នេរសមុទ្រ ក្លាយទៅជាតំបន់ជ្រកកោន នៃអ្នកប្រើប្រាស់គ្រឿងញៀន ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនឡើយ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍រួមគ្នាចូលរួមក្នុងចលនាទីក្រុងស្អាត រមណីយស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ និងថែរក្សាអនាម័យបរិស្ថាន ឱ្យល្អស្អាតផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com