ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្ត្រី បញ្ជាឱ្យអភិបាលខេត្តកែប ប្រែក្លាយបណ្តោយឆ្នេរទៅជាសួនច្បារ
ថ្ងៃទី ៖ 04-12-2023, ដោយ​​ Dara007 , 113 Views
                     
កែប : នាយករដ្ឋមន្ត្រី បានបញ្ជាឱ្យអភិបាលខេត្តកែប ប្រែក្លាយបណ្តោយឆ្នេរទៅជាសួនច្បារ ដើម្បីផលផលប្រយោជន៍សាធារណៈ និងទាក់ទាញភ្ញៀវទេសចរ។

ក្នុងឱកាសអញ្ជើញជាអធិបតីបិទពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នៅខេត្តកែប នៅល្ងាចថ្ងៃអាទិត្យទី៣ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលមានផែនការសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបនៅឆ្នាំ២០២៣-២០៤៥ ដោយបានកំណត់ចក្ខុវិស័យ ប្រែក្លាយខេត្តកែប ជាទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបកម្រិតខ្ពស់។

សម្ដេចធិបតី បានជំរុញឱ្យអភិបាលខេត្តកែប បន្តរៀបចំទីតាំងនៅតាមបណ្តោយឆ្នេរប្រឡែង២៧០០ម៉ែត្រ ទៅជាសួនច្បារ ដើម្បីផលផលប្រយោជន៍សាធារណៈ ដែលអាចនឹងបង្កើតសក្តានុពលសម្រាប់ខេត្តកែបបន្ថែមទៀត ។

សម្តេចបន្ថែមថា ការអភិវឌ្ឍន៍ទាំងនេះបានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋខេត្តកែបទាំងមូល និងបានចែកផលលាភទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

សម្តេចធិបតីក៏បានកោតសរសើរចំពោះលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលបានខិតខំនៅក្នុងកិច្ចការកសាង អភិវឌ្ឍន៍ ការរៀបចំសោភណ្ឌភាព និងបរិស្ថាននៅក្នុងខេត្តកែបឱ្យមានភាពស្រស់ស្អាត ដែលនាំឱ្យខេត្តកែបទទួលបានជ័យលាភីពានរង្វាន់ថ្នាក់ជាតិ ថ្នាក់តំបន់ ជាបន្តបន្ទាប់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com