ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ព្រឹកស្អែក សម្តេចធិបតី បន្ដចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ ជិត២ម៉ឺននាក់ នៅក្នុងខណ្ឌកំបូល
ថ្ងៃទី ៖ 20-11-2023, ដោយ​​ Dara007 , 136 Views
                     
ភ្នំពេញ : ស្អែកនេះ​​ សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ រោងចក្រ សហគ្រាសទាំង ១៣នេះ ជាប្រភេទរោង​ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១០រោងចក្រដេរស្បែកជើង ចំនួន២ និង រោងចក្រផលិតផលិតផលធ្វើដំណើរ​ និងកាបូប ចំនួន​ ១​​ ។

នេះ គឺជាលើកទី១០ និងជាជំនួបចុងក្រោយក្នុងឆ្នាំនេះ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ​ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ដោយក្នុងចំនួនទាំង ១០លើក មានបងប្អូនកម្មករ និយោជិតសរុបចំនួន ១៧២ ៣៥០នាក់ មកពីក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស និងរោងចក្រសហគ្រាសចំនួន ១៨៩ មានដូចជា៖ ១/. រោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១២២ ២/. រោងចក្រផលិតផលធ្វើដំណើរ និងកាបូប ចំនួន ១៦ ៣/. រោងចក្រដេរស្បែកជើង ចំនួន ១៦ ៤/. រោងចក្របោកគក់សម្លៀកបំពាក់ ចំនួន ៦ ៥/. រោងចក្រតម្បាញ ចំនួន ៣ ៦/. រោងបោះពុម្ពលើសម្លៀកបំពាក់ ចំនួន ៣ ៧/. រោងចក្រសេវាប៉ាក់សម្លៀកបំពាក់ ចំនួន ២ ៨/. រោងចក្រផលិតសម្ភារសត្វចិញ្ចឹម ចំនួន ២ ៩/. រោងចក្រផលិតកេសកាតុង ចំនួន ២ ១០/. រោងចក្រផលិតចំណីសត្វ ចំនួន ២ ១១/. ក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស ចំនួន ១ ១២/. រោងចក្រផលិតផលិតផលតង់ និងសម្ភារបោះជំរំ ចំនួន ១ ១៣/. រោងចក្រផលិតស្បែកជើង ចំនួន ១ ១៤/. រោងចក្រផលិតគ្រឿងអេឡិចត្រូនិក​ ចំនួន ១ ១៥/. រោងចក្រផលិតឆត្រ ចំនួន ១ ១៦/. រោងចក្រខារអំបោះ ចំនួន ១ ១៧/. រោងចក្របោះពុម្ភលើក្រណាត់ ចំនួន ១ ១៨/. រោងចក្រផលិតគ្រឿងសង្ហារឹម ចំនួន ១ ១៩/. រោងចក្រផលិតថ្មម៉ាប ចំនួន ១ ២០/. រោងចក្រកែច្នៃស្បែក ចំនួន ១ ២១/. រោងចក្រផលិតសម្ភារការិយាល័យ ចំនួន ១ ២២/. រោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់ ចំនួន ១ ២៣/. រោងចក្រជ្រលក់ក្រណាត់ ចំនួន ១ ២៤/. រោងចក្រផលិតអេប៉ុង ចំនួន ១ ២៥/. រោងចក្រកែច្នៃផលិតផលជ័រ និងគ្រឿងផ្លាស្ទិច ចំនួន ១ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com