នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
នាយករដ្ឋមន្រ្តី ៖ កម្ពុជានាំចេញផលិតផលកសិកម្ម ជាង៦លានតោន ខណៈពិភពលោកកំពុងប្រឈមវិបត្តិស្បៀងអាហារ
ថ្ងៃទី ៖ 20-11-2023, ដោយ​​ Dara007 , 68 Views
               
ភ្នំពេញៈ សម្តេចមហាបវរធិបធិបតី ហ៊ុន ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងរយៈពេល ១០ខែនៃឆ្នាំ២០២៣ កម្ពុជានាំចេញផលិតផលកសិកម្មជាង៦លានតោន គ្រាដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារ ។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្តេចមហាបវរធិបធិបតី ហ៊ុន ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា វិបត្តិស្បៀងអាហារមិនមែនជាការស្រមើលស្រមៃនោះឡើយ ខណៈក្នុងរយៈពេលចុងក្រោយនេះ ដោយសារតែសង្រ្គាមរុស្សីនិងអ៊ុយក្រែន បានធ្វើឱ្យមានវិបត្តិចំណីអាហារជាច្រើន ជាពិសេសប្រទេសជឿនលឿនដែលពឹងផ្អែកលើកវត្ថុធាតុដើមដែលធ្វើឱ្យមានការប៉ះពាល់ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា កាលពីការប្រជុំនៅអាស៊ាន មានការលើកឡើងច្រើនក្នុងកិច្ចប្រជុំ លើកង្វល់ ពីការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យប៉ះពាល់ដល់ការផលិត ស្បៀងនៅទូទាំងពិភពលោកដែលនាំឱ្យមានកង្វះស្បៀង និងថ្លៃទំនិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ប្រទេសជាច្រើនកំពុងជួបវិបត្តិស្បៀងនេះ តែផ្ទុយទៅវិញ កម្ពុជាធានាបាននូវសន្តិភាពសុខស្បៀងមិនត្រឹមតែនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែបាននាំចេញ ផលិតផលកសិកម្មចំនួនជាង៦លានតោន ទៅក្រៅប្រទេស ដែលគិតជាទឹកប្រាក់ជាង ៣,៥ពាន់លានដុល្លារអាមេរិក ទៅកាន់ទិសដៅចំនួន ៧៤ប្រទេសផងដែរ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com