យោងតាមប្រភពសុំមិនបញ្ចេញឈ្មោះ បានទម្លាយថា កាលពីថ្ងៃទី៣ ខែវិចិ្ឆការ ឆ្នាំ២០២៣ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបញ្ជូនមន្រ្តីនគរបាលជាតិ២រូប ទៅមណ្ឌលស្ដារនិតិសម្បទាព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន និងអនុវត្តវិន័យកងកម្លាំងនគរបាលជាតិក្រោមរូបភាព បណ្ដេញចេញផុតពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ។
ប្រភពបានបញ្ជាក់ថា មន្រ្តីនគរបាលជាតិ ដែលត្រូវបណ្ដេញចេញ គឺ វរសេនីយ៍ត្រី រិន ចិន្ដា អត្តលេខ ៧៥៩០៨ ឋានៈនាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និង អនុសេនីយ៍ទោ សន ពិសិដ្ឋ អត្តលេខ ៨៩៤៧១ ឋានៈនាយរងផ្នែក នៃអធិការដ្ឋាននគរបាលស្រុកពោធិ៍រៀង ៕