ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចធិបតី ហ៊ុន ម៉ាណែតថ្លែងថា កីឡារស់នៅក្នុងសន្តិភាព គឺពិតជាត្រឹមត្រូវ
ថ្ងៃទី ៖ 17-11-2023, ដោយ​​ Dara007 , 108 Views
                     
ភ្នំពេញៈសម្តេចធិបតី ហ៊ុន ម៉ាណែតថ្លែងថា កីឡារស់នៅក្នុងសន្តិភាព គឺពិតជាត្រឹមត្រូវ ប្រសិនបើប្រទេសគ្មានសន្តិភាពទេ កម្ពុជាក៏មិនអាចរៀបចំព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះបានដែរ។ ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាឧត្តម ភរិយា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរជោគជ័យនៃការរៀបចំការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ា ហ្គេមលើកទី១២ ដែលរៀបចំឡើង នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មាននប្រសាសន៍ថា ការជ្រើសរើសយកពាក្យស្លោក “កីឡារស់នៅក្នុងសន្តិភាព” នៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ គឺពិតជាត្រឹមត្រូវ ព្រោះគុណតម្លៃនៃសុខសន្តិភាពពិតជាធំធេងសម្រាប់កម្ពុជា ក៏ដូចជាគ្រប់បណ្តាប្រទេសទាំងអស់ ប៉ុន្តែគុណតម្លៃនេះពិតជាងាយណាស់ដែលត្រូវបានគេមើលរំលង។

ជាក់ស្តែងដោយសារសង្គ្រាមស៊ីវិលប៉ុន្មានទសវត្សរ៍មុននេះ កម្ពុជាធ្លាប់តែរុងរឿង ហើយធ្លាប់ទាំងបានធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា ហ្គាដេហ្វូលើកទី២ ដែលជាព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកនៅឆ្នាំ១៩៦៦ ក្នុងសម័យសង្គមរាស្រ្តនិយម បានវិនាសខ្ទេចខ្ទាំ បានក្លាយជាវាលពិឃាតដ៏គួរឲ្យខ្លាចរអា ខណៈដែលវិស័យកីឡារបស់យើងបានបង់ស្ទើរតែទាំងស្រុង កីឡាករ កីឡាការិនីយើងស្ទើរតែទាំងអស់ត្រូវបានបាត់បង់ជីវិត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ក្រោយប្រទេសជាតិត្រូវបានរំដោះចេញពីសង្គ្រាមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កម្ពុជាចាំបាច់ត្រូវខិតខំប្រមែប្រមូលអតីតកីឡាករ កីឡាការិនី ដែលរួចផុតពីការកាប់សម្លាប់ចូលមកបម្រើការងារ និងស្តារវិស័យកីឡាឡើងវិញ រហូតដល់មានធនធាន មានអត្តពលិក និងហេដ្ឋារចនាសម្ព័ន្ធកីឡា ព្រមទាំងមានសមត្ថភាពចូលរួមឡើងវិញក្នុងការប្រកួតព្រឹត្តិការណ៍កីឡាកម្រិតជាតិ តំបន់ និងអូរឡាំពិក ដូចសព្វថ្ងៃនេះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា ក្នុងន័យនេះ បើគ្មានសុខសន្តិភាពដែលត្រូវបានកសាងយ៉ាងលំបាកដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ស្ថាបនិកមគ្គុទេសក៍ឯកនៃនយោបាយឈ្នះ-ឈ្នះ ក៏ដូចជាប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះគ្រប់រូបដទៃទៀត ដែលបានតស៊ូលះបង់សាច់ស្រស់ឈាមស្រស់ យកជីវិតធ្វើដើមទុន ដើម្បីស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍពីបាតដៃទទេនោះទេ យើងក៏គ្មានថ្ងៃដែលយើងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាកម្រិតអន្តរជាតិបានដែរ។ ប្រទេសកម្ពុជាក៏ប្រហែលជាកំពុងលិចលង់ក្នុងភ្នក់ភ្លើងសង្គ្រាម ហើយយើងដែលជាអ្នកជំនាន់ក្រោយ ក៏ប្រហែលជាមិនអាចរស់រានប្រកបដោយសុភមង្គល ហើយអាចលេងកីឡា ឬទស្សនាកីឡាយ៉ាងសប្បាយរីករាយដូចសព្វថ្ងៃនេះទេ ដូច្នេះ កីឡា ពិតជារស់នៅក្នុងសន្តិភាព ហើយយើងត្រូវរក្សាស្មារតីនេះជាបន្តបន្ទាប់ទៀត ទោះព្រឹត្តិការណ៍នៃការប្រកួតកីឡានេះបានបញ្ចប់ក្តី។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កីឡារស់ក្នុងសន្ដិភាព កីឡាដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីកីឡា៕

 

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com