នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ព្រឹត្ដការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ា ហ្គេមលើកទី១២ មានការចាប់អារម្មណ៍ និងគាំទ្រពីប្រជាពលរដ្ឋនៅទូទាំងប្រទេស
ថ្ងៃទី ៖ 17-11-2023, ដោយ​​ Dara007 , 51 Views
               
ភ្នំពេញៈសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ព្រឹត្ដការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ា ហ្គេមលើកទី១២ មានការចាប់អារម្មណ៍ និងគាំទ្រពីប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីបង្ហាញមោទនៈភាពសម្រាប់លក្ខណៈពិសេសរបស់កីឡាកម្ពុជាដែលជាស្មារតីជាតិ។

សម្តេចមហាបវរធិបតីមានប្រសាសន៍ថា ព្រឹត្ដការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលជាព្រឹត្ដការណ៍ដែលកម្ររណាស់របស់កម្ពុជា ដែលមានការទាក់ទាញអារម្មណ៍ និងគាំទ្រពីប្រជាពលរដ្ឋនៅទូទាំងប្រទេសក្នុងពេលតែមួយ។

ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាឧត្តម ភរិយា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរជោគជ័យនៃការរៀបចំការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ា ហ្គេមលើកទី១២ ដែលរៀបចំឡើង នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។

សម្តេចមហាបវរធិបតីបានបញ្ជាក់ថា កីឡាដែលមានការគាំទ្រ ដែលពលរដ្ឋមិនដែលស្គាល់ហើយ ចាប់ផ្ដើមតាមដាន គឺជាពិសេសហើយ ។ជាក់ស្ដែង ព្រឹត្ដការណ៍បើក និងព្រឹត្ដការណ៍ប្រគួត គឺប្រជាពលរដ្ឋភាគច្រើនបានតាមដាន និងមើល។

សម្តេចមហាបវរធិបតីបញ្ជាក់ទៀតថា ការគាំទ្រ និងចាប់អារម្មណ៍នេះ គឺបានបង្ហាញអំពីមោទនៈភាព ដែលប្រជាពលរដ្ឋកម្ពុជាបានរួមគ្នា ដើម្បីភាពជោគជ័យ និងសមិទ្ធផលរួមរបស់កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ា ហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យ ។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលជាច្រើន ក្នុងការរៀចំព្រឹត្ដការណ៍ទាំងពីរនេះ បានសម្រេចដ៏ត្រជះត្រចង់ ដើម្បីបង្ហាញនៅលើឆាកអន្ដរជាតិ និងនៅពិភពលោកផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com