ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ខេត្តកំពង់ស្ពឺនឹងក្លាយជាខេត្តផ្គត់ផ្គង់ស៊ីម៉ង់ត៍ គ្រាដែលរោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយកំពុងចាប់ផ្តើមសាងសង់
ថ្ងៃទី ៖ 06-10-2023, ដោយ​​ admin , 182 Views
                     
កំពង់ស្ពឺ : ខេត្តកំពង់ស្ពឺនិងក្លាយជាខេត្តផ្គត់ផ្គង់ស៊ីម៉ង់ត៍ គ្រាដែលរោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយត្រូវបានបង្កើតឡើង ហើយនិងចាប់់់ផ្តើមដំណើរការផលិតនៅដើមឆ្នាំ២០២៤ ខណៈដែលហេដ្ឋារចនាសម្ពន្ធ័នានានិងអគាររដ្ឋបាលកំពុងសាងសង់ជិតរួចរាល់។នេះបើយោងតាមការលើកឡើងរបស់អ្នកឧកញ៉ា វិន ហ៊ួ នៅក្នុងជំនួបទស្សនកិច្ចរបស់ប្រតិភូខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។

អ្នកឧកញ៉ា វិន ហួរ បានលើកឡើងថាខេត្តកំពង់ស្ពឺជាខេត្តទី២ដែលរោងចក្រស៊ីម៉ង់ត៍CONCHបានបង្កើតឡើងបន្ទាប់ពីខេត្តបាត់ដំបង។រោងចក្រនេះនិងផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋប្រមាណជាង២ពាន់នាក់ និងមានសមត្ថភាពផលិតស៊ីម៉ង់ត៍បាន៥ពាន់តោនក្នុងថ្ងៃនិង២លានតោនក្នុងមួយឆ្នាំ។

អ្នកឧកញ៉ា វិន ហួរ បានបន្ថែមថា ស្របពេលដែលប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍន៍រីកចម្រើន តម្រូវការនៃការប្រើប្រាស់ស៊ីម៉ង់ត៍សម្រាប់សាងសង់គិតជាមធ្យម១០លានតោន។ហើយបច្ចុប្បន្នរោងចក្រនៅខេត្តបាត់ដំបងអាចផលិតបាន៧លានតោនក្នុងមួយឆ្នាំនិងខេត្តកំពង់ស្ពឺផលិតបាន២លានតោនក្នុងមួយឆ្នាំ ចឹងនៅខ្វះតែ១លានតោនប៉ុណ្ណោះដែលត្រូវនាំចូលពីប្រទេសជិតខាង។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថាខេត្តកំពង់ស្ពឺនិងក្លាយជាខេត្តផ្គត់ផ្គង់ស៊ីម៉ង់ត៍ទី២បន្ទាប់ពីខេត្តបាត់ដំបង ហើយប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តនេះនិងអាចមានលទ្ធភាពរស់នៅផ្ទះថ្មគ្រប់គ្នា មានផ្លូវបេតុងខ្វាត់ខ្វែង គ្រាដែលខេត្តអាចផលិតស៊ីម៉ង់ត៍បានដោយខ្លួនឯង ដោយមិនមានការនាំចូល។ប្រការនេះការផលិតបានដោយខ្លួនឯង គឺស៊ីម៉ង់ត៍មានតម្លៃថោកប្រជាពលរដ្ឋមានលទ្ធភាពក្នុងការសង់ផ្ទះថ្មសម្រាប់រស់នៅ មួយវិញទៀតក៏ផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋយើងផងដែរ។

អភិបាលខេត្តកំពង់ស្ពឺក៏បានបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពឺបច្ចុប្បន្នមានរោងចក្រ សហគ្រាសប្រមាណ៣៨៥កន្លែងនិងមានកម្មករនិយោជិកធ្វើការ១៥៧០២៧នាក់ ស្រី១១៥៨៩៧នាក់ ដែលមានប្រាក់ឈ្នួលមធ្យម៤៨១លានដុល្លាក្នុងមួយឆ្នាំ។ហើយក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១មានកម្មករនិយោជិតសរុបជាង១៤ម៉ឺន៥ពាន់នាក់ដែលមានប្រាក់ឈ្នួលមធ្យមសរុប៤៥១លានដុល្លាក្នុងមួយឆ្នាំ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com