ក្នុងជំនួបពិភាក្សាតុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន» នៅសណ្ឋាគារ សាន់ & មូន រីវើសាយ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់ដឹងបន្ថែមទៀត អំពីតួនាទីរបស់ប្រទេសជប៉ុនសម្រាប់ការអភិវឌ្ឍនៅកម្ពុជាដោយផ្តើមចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដែលមានលោក ពុយ គា ជាប្រធានក្លឹប សហការជាមួយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ឆាប់ៗកំពង់ផែដែលធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍នឹងលេចចេញជារូបរាងនៅលើទឹកដីខេត្តព្រះសីហនុ ប្រទេសកម្ពុជា ។ ហើយកំពង់ផែនេះនឹងប្រយោជន៍សម្រាប់ពិភពលោកក្នុងការដោះដូរទំនិញរវាងកម្ពុជាទៅកាន់ពិភពលោក ឬពិភពលោកមកកាន់កម្ពុជា ។
លើសពីនេះជប៉ុននឹងព្យយាមនាំភ្ញៀវទេសចរមកកាន់កម្ពុជា ប៉ន្តែទាមទារឱ្យកម្ពុជាជួយខ្លួនឯងផង ពោលមានផ្សព្វផ្សាយ ពិសេសមានការច្នៃប្រឌិតបន្ថែម ៕