ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាវុធហត្ថខេត្តបន្ទាយមានជ័យ​ព្រលះទាំងអស់
ថ្ងៃទី ៖ 18-09-2023, ដោយ​​ admin , 127 Views
                     
បន្ទាយមានជ័យ : កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ ដឹកនាំដោយលោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ​២០២៣​​ ឃាត់ខ្លួនជនសង្ស័យក្មេងទំនើងម្នាក់​ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបណ្តោយផ្លូវជាតិលេខ៥​ ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ព្រមទាំងជាប់ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ ប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣កន្លងទៅ​ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ​ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ។

លោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ ឡុង ហុកហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក​ វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ បន្តថា​ កាលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង​ប្ដឹងចោទប្រកាន់ទៅលើជនសង្ស័យឈ្មោះ ឡុង ហុកហេង ដែលបានចាប់រំលោភសេពន្ថវៈលេីខ្លួន កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០២៣ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការ និងស្រាវជ្រាវ​ តែជនសង្ស័យបានដឹងខ្លួនមុន​ក៏បានគេចខ្លួន។​

លោកបន្តទៀតថា​ រហូតដល់ថ្ងៃទី១៤ ខែកញ្ញា​ ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងអធិការក្រុង ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបង្ក្រាបរាល់បទល្មើសដែលកេីតមាន​ នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ​ រហូតដល់វេលាម៉ោង០៣និង៣៥នាទី ទាបភ្លឺ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក៏ប្រទះឃើញជនសង្ស័យ​ ដែលជាសមាជិកក្នុងក្រុម SDO(សម្ដេចឪ) ក្រុមRT(សៀមរាប) និងក្រុមKRK (ការ៉េមកី) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ក៏បានធ្វើតេស្តរកសារធាតុញៀន លើជនសង្ស័យ ឃើញថាមានលទ្ធផលវិជ្ជមាន ក៏បានធ្វើការឃាត់ខ្លួននាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ដើម្បីធ្វើការសាកសួរ។    

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យ​ បានសារ​ភាពថា​ រូបខ្លួនពិតជាបានប្រេីប្រាស់សារធាតុញៀន​ និងបានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះពិតប្រាកដមែន។ ហេីយជនសង្ស័យក៏បានឆ្លើយសារភាពបន្ថែមទៀតថា កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅ​ ក្រុមរបស់ខ្លួន បានធ្វើសកម្មភាពវ៉ៃទៅលើក្រុមម្ខាងទៀត នៅចំណុចការ៉ាស់សាំង PTT ស្ថិតនៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណផងដែរ។

ដោយផ្អែកលេីចម្លេីយសារភាព​ ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ ចាត់ការបន្តតាមនីតិវិធី​។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងមន្ទីរយុត្តិធម៌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅរសៀលថ្ងៃអាទិត្យ ទី១៧​ ខែកញ្ញា​​​​ ឆ្នាំ​២០២៣​នេះ​ ដើម្បីអនុវត្តតាមនីតិវិធី​៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com