ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជា អូស្រ្តាលី បន្ដរួមគ្នាពង្រីក និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរបន្ថែមទៀត
ថ្ងៃទី ៖ 18-09-2023, ដោយ​​ admin , 115 Views
                     
ភ្នំពេញ : កម្ពុជា អូស្រ្តាលី បន្ដរួមគ្នាពង្រីក និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរបន្ថែមទៀត ដើម្បីរក្សាទំនាក់ទំនងលើវិស័យចម្បងៗ នានា នៅគ្រប់កម្រិត។

ក្នុងការទទួលជួបសំណេះសំណាល និងសម្តែងការគួរសម រវាងលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយភាគីថ្នាក់ដឹកនាំស្ថាប័នទាំងពីរ បានសាទរចំពោះការរីកចម្រើន និងភាពរឹងមាំនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលី ខណៈដែលប្រទេសទាំងពីរបានបន្ត និងរក្សាទំនាក់ទំនងលើវិស័យចម្បងៗ នានា នៅគ្រប់កម្រិត។

ឯកអគ្គរដ្ឋទូត បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះបេសកកម្មរបស់ក្រសួងជាពិសេសលើការងារកំណែទម្រង់មុខងារសាធារណៈ។ ក្នុងជំនួបនេះដែរ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការលើការងារកំណែទម្រង់មុខងារសាធារណៈ មានការប្តេជ្ញាចិត្ត និងខិតខំប្រឹងប្រែងក្នុងការអនុវត្ត និងការសម្រេចនូវចក្ខុវិស័យរបស់សម្តេចនាយករដ្ឋមន្ត្រី ជាពិសេសលើគោលនយោបាយអាទិភាព ការរៀបចំយន្តការថ្នាក់ជាតិសម្រាប់ការជ្រើសរើសមន្ត្រីរាជការស៊ីវិល ព្រមទាំងផ្តោតការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពមន្ត្រី និងការគិតគូររៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រផ្អែកលើសមិទ្ធកម្ម។

ទន្ទឹមនឹង ភាគីទាំងពីរ ក៏បានបន្ដកិច្ចពិភាក្សា និងផ្តោតបន្ថែមលើការផ្លាស់ប្តូរបទពិសោធន៍ការងារ និងស្វែងយល់ពីឱកាសផ្សេងៗ ក្នុងទិសដៅឈានឆ្ពោះទៅរកការពង្រីក និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com