នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
សហជីពបានបន្ដដាក់តួលេខចំនួន២១៣ដុល្លារ និងនិយោជកដាក់តួលេខចំនួន ២០១,៥ដុល្លារអាមេរិក ក្នុងការចរចាប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៤
ថ្ងៃទី ៖ 18-09-2023, ដោយ​​ admin , 82 Views
               
ភ្នំពេញ : សហជីពបានបន្ដដាក់តួលេខចំនួន២១៣ដុល្លារ និងនិយោជកដាក់តួលេខចំនួន ២០១,៥ដុល្លារអាមេរិក ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិង កាបូប សម្រាប់ឆ្នាំ២០២៤ ដោយភាគីទាំងពីរបានបន្ត ពិភាក្សា និងពន្យល់គ្នាទៅវិញទៅមកលើគោលជំហររបស់ខ្លួន ដែលមានលក្ខណវិនិច្ឆ័យបែបសង្គម និង សេដ្ឋកិច្ច។

ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សា កំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិង កាបូប សម្រាប់ឆ្នាំ២០២៤ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោក ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ១៩លើក ដែលរួមមាន កិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន ៨លើក, កិច្ចប្រជុំទ្វេភាគីចំនួន ២លើក និងកិច្ចប្រជុំត្រីភាគីចំនួន ៩លើក។

លោក បានបញ្ជាក់ថា ដោយឡែក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ មានកិច្ចពិភាក្សាចំនួន ៣លើកផ្សេងគ្នា ដោយមានកិច្ចប្រជុំ ផ្ទៃក្នុងតំណាងភាគីកម្មករនិយោជិត ចំនួន ១លើក និងកិច្ចប្រជុំត្រីភាគីចំនួន ២លើក។ ភាគីទាំងពីរបានបន្ត ពិភាក្សា និងពន្យល់គ្នាទៅវិញទៅមកលើគោលជំហររបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ ហើយ តំណាងភាគីរាជរដ្ឋាភិបាលបានបន្តសម្របសម្រួល និងពន្យល់បន្ថែម ពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និង សេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។

លោក បន្ថែមថា ជាលទ្ធផល តំណាងភាគីកម្មករ និយោជិតបានដាក់គោលជំហរចុងក្រោយរបស់ខ្លួន ចំនួនពីរផ្សេងគ្នាគឺ តួលេខ ២០៤ដុល្លារអាម៉េរិក មានសំឡេង គាំទ្រ ១២លើ ១៧នាក់ និង ២១៣ដុល្លារអាមេរិក មានសំឡេងគាំទ្រ ៥លើ ១៧នាក់, តំណាងភាគីនិយោជក បានដាក់គោលជំហរចុងក្រោយរបស់ខ្លួនចំនួន ២០១,៥ដុល្លារអាមេរិក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរ លើលក្ខណបច្ចេកទេស បានលើកឡើងនូវតួលេខចំនួន ២០២ដុល្លារអាមេរិក។ តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក នឹងគោរពស្នើសុំនូវសំណូមពរផ្សេងៗ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ នេះ ដើម្បីជូនក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវបរិយាកាសវិនិយោគ និងបរិយាកាសធុរកិច្ចកាន់ត ប្រសើរ ព្រមទាំងកាត់បន្ថយការចំណាយរបស់បងប្អូនកម្មករនិយោជិត ក៏ដូចជា ការពារនូវសិទ្ធិ កិត្តិយស និងអត្ថ ប្រយោជន៍របស់បងប្អូនកម្មករនិយោជិត។ ជាមួយគ្នានេះ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខបន្ថែមទៀត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com