នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
ជនសង្ស័យម្នាក់ទៀតហើយ ត្រូវតុលាការរក្រុងភ្នំពេញចេញដីកាបញ្ជាឱ្យចូលខ្លួន ក្រោយចេញសែកស្អុយ
ថ្ងៃទី ៖ 18-09-2023, ដោយ​​ admin , 518 Views
               
ភ្នំពេញ : បញ្ហាក្នុងសង្គមបានកើតឡើងជាបន្តបន្ទាប់ ភាគច្រើនករណីឆបោក ឬចេញសែកស្អុយ ពោលសែកអត់មានសាច់ប្រាក់ ។

មានសេចក្ដីរាយការណ៍ថ្មីមួយទៀតហើយ បុរសម្នាក់ឈ្មោះ នួន សំរេច កើតនៅឆ្នាំ១៩៨៥ មានទីលំនៅភូមិតាងួន២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវតុលាការក្រុងភ្នំពេញ ចេញដីកាបញ្ជាឱ្យចូលខ្លួន តបតាមពាក្យបណ្ដឹង ឈ្មោះ សួន ផាន់ណារ៉ា បណ្ដឹងព្រហ្មទណ្ឌពីបទ «រំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ។ នេះបើយោងទៅតាមដីការបស់តុលាការដែលអង្គភាពសារព័ត៌មាន Cam Post ទើបទទួលបាននៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ។

បើតាមសេចក្ដីរាយការណ៍ដដែល តុលាការត្រៀមនឹងចេញដីកាម្ដងទៀតដើម្បីបញ្ជាឱ្យចូលខ្លួន បន្ទាប់ពីដីកានេះបានចេញម្ដងរួចទៅហើយ កាលពីចុងខែធ្នូ ឆ្នាំ២០២២ ដោយកាលណោះតុលាការបានចេញដីកាបញ្ជាឱ្យឈ្មោះ នួន សំរេច ចូលបង្ហាញខ្លួន នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com