នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
សារព័ត៌មានល្បីៗនៅលើពិភពលោក កំពុងចាប់អារម្មណ៍នាយករដ្ឋមន្រ្តីវ័យក្មេងរបស់កម្ពុជាទៅចិន
ថ្ងៃទី ៖ 17-09-2023, ដោយ​​ admin , 120 Views
               
ភ្នំពេញ : ក្រោយប្រកាសឡើងកាន់តំណែងជាផ្លូវការ បានប៉ុន្មានថ្ងៃ វត្តមានជាលើកដំបូងរបស់នាយករដ្ឋមន្រ្តីកម្ពុជា ក៍បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ទៅកាន់ឥណ្ឌូនេស៊ី ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលមានប្រទេសមហាអំណាចធំៗចូលរួម ក្នុងនោះក៍មានទាំងអាមេរិក ចិន រុស្ស៊ី និងឥណ្ឌាផងដែរ ។

បញ្ចប់កិច្ចប្រជុំដ៍ធំមិនបានប៉ុន្មានថ្ងៃផង វត្តមាននាយករដ្ឋមន្រ្តីក៍បានទៅកាន់ប្រទេសចិនបន្តទៀត ដើម្បីចូលរួម “ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន និងពិព័រណ៍ ចិន-អាស៊ាន លើកទី២០” ប៉ុន្តែអ្វីកាន់តែចាប់អារម្មណ៍នោះ គឺវត្តមាននាយករដ្ឋមន្រ្តីវ័យក្មេងរបស់កម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានសារព័ត៌មានធំៗនិងល្បីៗនៅលើពិភពលោកចាប់អារម្មណ៍និងយកមកចុះផ្សាយជាបន្តបន្ទាប់ដោយដាក់ជាចំណងជើងធំៗភ្ជាប់ជាមួយរូបភាពនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីចិន លោក លោក ស៊ី ជីនពីង (Xi Jinping) ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com